កិច្ចប្រជុំប្រាក់ឈ្នួល កម្មករ និយោជិត​កំពុង​ជជែក​ស្វែងរក​ព័ត៌មានដើម្បីធ្វើការ​ឯកភាព​

  • 2019-09-03 11:01:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាលើកទី២ បាន​នឹង​កំពុង​ប្រមូល​ទិន្នន័យ​និង​ព័ត៌មាន​ពី​គ្រប់ភាគីពាក់ព័ន្ធ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ពិភាក្សាស្វែងរកយន្តការកុងសង់ស៊ីស(ឯកភាព)មួយ ដែលនឹងលើកយកមកពិភាក្សាគ្នានៅចុងសប្តាហ៍នេះ។

លោក ហេង សួរ រដ្ឋលេខាធិការ​ក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ បាន​ថ្លែង​ប្រាប់​ដល់​ក្រុម​អ្នកសារ​ព័ត៌មាន ក្រោយ​ចប់កិច្ចប្រជុំ កាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា បានឲ្យដឹងថា កិច្ច​ប្រជុំ​នេះ​បាន​ប្ដូរ​ជារូបភាពត្រីភាគី ទៅជាកិច្ចប្រជុំផ្ទៃក្នុងរបស់ភាគីនីមួយៗចាប់ពីពេលនេះរហូតដល់ថ្ងៃ ទី៦ ខែ​កញ្ញា​ខាង​មុខ ហើយគ្រប់ភាគីនឹងមកជួបប្រជុំគ្នាឡើងវិញ ដើម្បី​ពិភាក្សា​ស្វែងរក​យន្តការ​មួយ​ដើម្បី​ពិភាក្សា​ឈាន​ទៅរកចំណុចមួយដែលគ្រប់ភាគីអាចទទួលយកបាន។

លោក ហេង សួរ បញ្ជាក់​ទៀតថា ឆ្លង​តាមរយៈកិច្ចប្រជុំពេញមួយព្រឹកនេះ បើទោះជាភាគីសហជីព និង​នយោជក មិនទាន់បានបង្ហាញតួលេខណាមួយក៏ដោយ ប៉ុន្តែគ្រប់ភាគី ហាក់​ដូច​ជា​បាន​ដឹង​អំពី​និន្នាការ​ក្នុងតំបន់ ក៏ដូចជាលក្ខណវិនិច្ឆ័យមួយចំនួន។ នៅ​ពេល​នេះ​ពួក​គេ​ក៏​កំពុង​តែ​ស្ទាប​ស្ទង់​ដើម្បី​រក​ចំណុច​ឯកភាពផ្ទៃក្នុងជាមុនសិនសម្រាប់បង្ហាញទៅភាគីម្ខាងទៀត។

ដូច្នេះហើយបានជា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា សម្រេចទុកលទ្ធភាព ឬ​ពេលវេលា​ឲ្យ​ភាគី​នីមួយៗ​សម្រេច​ផ្ទៃក្នុងតាមរយៈការពិភាក្សាគ្នាឲ្យបានយល់ជាមុនសិន ធ្វើ​យ៉ាង​ណា​ឲ្យ​ភាគី​ម្ខាង​ទៀត​អាច​ទទួលយកបាន។ លោកហេង សួរ បានអះអាងថា កិច្ចប្រជុំថ្ងៃនេះភាគីទាំងពីរ មាន​ការ​ឆ្លើយ​ឆ្លងគ្នាជាវិជ្ជមាន ដោយ​ផ្ដោត​ទៅ​លើ​តួលេខ​និង​ផល​ប៉ះពាល់​នៃការ​ប្រែប្រួល​លក្ខណ​វិនិច្ឆ័យ​នីមួយៗ ច្រើន​ជាងឆ្លងឆ្លើយ រវាង​ភាគីកម្មករនិយោជិត ទៅនយោជក៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;