លោក Mike Pence បង្ហោះអរគុណប្រធានាធិបតីអៀរឡង់ តែដាក់ទង់ជាតិប្រទេសផ្សេង
- 2019-09-04 02:34:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក Mike Pence បង្ហោះអរគុណប្រធានាធិបតីអៀរឡង់ តែដាក់ទង់ជាតិប្រទេសផ្សេង
ចន្លោះមិនឃើញ
លោក Mike Pence អនុប្រធានាធិបតីអាមេរិក បាននឹងកំពុងធ្វើទស្សនកិច្ចនៅប្រទេសអៀរឡង់។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ និងអស់សំណើចនោះ គឺលោកបានបង្ហោះនៅលើបណ្តាញទ្វីតធើ ដោយដាក់ទង់ជាតិប្រទេសកូដូវ័រទៅវិញ។
លោកបានសរសេរបង្ហោះយ៉ាងដូច្នេះថា៖ «វាពិតជាមានកិត្តិយសខ្លាំងណាស់ ដែលបានស្ថិតនៅក្រុង Dublin ជាមួយស្ត្រីទី២។ អរគុណប្រធានាធិបតី Higgins និងលោកស្រី Higgins សម្រាប់ការស្វាគមន៍យ៉ាងកក់ក្តៅ!»៕