១០ឆ្នាំ​អាម៉េរិក​ផ្ដល់​ថវិកាជិត​បួន​ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​ប្រាំ​នៅ​តាម​ដង​ទន្លេមេគង្គ​

  • 2019-09-04 02:41:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍​កន្លង​មក​នេះ​សហរដ្ឋអាម៉េរិកថា​ខ្លួន​បាន​​ផ្ដល់​ជា​ថវិកា​ជិត​បួន​ពាន់​លាន​ដុល្លារ​អាម៉េរិក​ដល់​ប្រ​ទេស​កម្ពុជា មីយ៉ាន់​ម៉ា ឡាវ ថៃ និង​វៀតណាម ក្នុង​គម្រោង​ទន្លេ​មេគង្គ​ក្រោម (Lower Mekong Initiative)។

(រដ្ឋមន្ត្រីការ​បរទេស​អាម៉េរិក​លោក​ Popeoចូល​រូម​កិច្ច​ប្រ​ជុំ​ថ្នាក់​រដ្ឋមន្ត្រី​នៅ​ទីក្រុង​បាងកក​កាលពី​ថ្ងៃទី​១ ខែ​កញ្ញា​ក្នុង​គម្រោង​Lower Mekong Initiative/State Dept./Ron Przysucha)​
នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ប្រ​ព័ន្ធផ្សព្វ​ផ្សាយអាម៉េរិក​ប្រ​ចាំ​តំបន់​អាស៊ី​ប៉ា​ស៊ីហ្វិកថ្ងៃនេះបាន​ចេញ​របាយការណ៍​តួលេខ​សង្ខេប​​មួយ​ពី​ការ​ផ្ដល់​ជំនួយ​នេះ។

បើ​តាម​របាយការណ៍នេះ​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​ទៅ​សហរដ្ឋអាម៉េរិក​បាន​ផ្ដល់​ថវិកា​ដល់​ប្រទេស​ទាំង​ប្រាំ​ជាង​៣,៨​ពាន់​លាន​ដុល្លារ។

តាម​រយៈជំនួយ​នេះ​បាន​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​ជាង​៣៤០ ០០០​នាក់​ បាន​ទទួល​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទឹក​ស្អាត​​សម្រាប់​ទទួលទាន។ ជាមួយ​គ្នានេះ​ដែរ​មន្ត្រី គ្រូ​បង្រៀន សិស្ស​និស្សិត​ប្រមាណ​៣ ៨០០​នាក់​ទទួល​បាន​ការ​បណ្ដុះបណ្ដាលជំនាញ​បច្ចេកទេស​បន្ថែម។ សម្រាប់​មនុស្ស​ប្រមាណជា​២៧ ០០០​​នាក់​ផ្សេងទៀត​បាន​ទទួល​ការ​ធ្វើ​ឲ្យ​ប្រ​សើរ​ឡើង​នូវ​សេវា​សុខភាព​សាធារណៈ។

ក្រៅពី​នេះ​ក្នុង​រយៈពេល​ដូច​គ្នា សហរដ្ឋអាម៉េរិក​ក៏បាន​បញ្ជូន​អ្នក​បច្ចេកទេសចំនួន​៧០ក្រុម​​មក​ជួយ​គម្រោង​ចំនួន​៤៥​ទាក់ទង​នឹង​ការ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ។

​​​​​គួរ​បញ្ជាក់ថា​គម្រោង Lower Mekong Initiative​បាន​ភ្ជាប់​សហរដ្ឋអាម៉េរិក​ទៅ​នឹង​ប្រទេស​ទាំង​ប្រាំ​​នៅ​តាម​ដង​ទន្លេង​មេគង្គ​។ គម្រោង​នេះ​ធ្វើ​លើរ​ការ​ធ្វើ​ឲ្យ​ប្រ​សើរ​ឡើង​នូវ​ហេដ្ឋា​រចនាសម្ព័ន្ធ និង​ការ​តភា្ជប់​ក្នុង​តំបន់ ការ​យក​ចិត្ត​ទុក​ដាក់​លើ​សន្តិសុខ​ស្បៀង និងទឹក​ស្អាត អប់រំ សុខភាព និង​ការ​លើក​កម្ពស់​សិទ្ធិ​អំណាច​ស្រ្តី៕

អត្ថបទ៖ ទូច សុខា

អត្ថបទថ្មី
;