ចិនគ្រោងរៀបចំក្បួនព្យុហយាត្រាយោធាធំបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ (មានវីដេអូ)

  • 2019-09-04 03:45:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ជា​ការ​ប្រារព្ធ​ពិធី​រំលឹក​ខួប​លើក​ទី ៧០​ឆ្នាំ​នៃ​ការ​បង្កើត​សាធារណរដ្ឋប្រជាមានិតចិន រដ្ឋាភិបាល​ក្រុង​ប៉េកាំង​គ្រោង​នឹង​រៀបចំ​ក្បួន​ព្យុហយាត្រា​យោធា​ធំ​ជាង​គេ​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​នៅ​ទី​លាន​ធានអានមិន​នៅ​ថ្ងៃ​ទី ១​ខែ​តុលា​ខាង​មុខ។

យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​ចិន Xinhua ឲ្យ​ដឹង​ថា​ទំហំ​នៃ​ការ​ប្រារព្ធ​ខួប​លើក​ទី ៧០​ឆ្នាំ​នេះ នឹង​ធំ​ជាង​ការ​ប្រារព្ធ​ខួប​លើក​ទី ៥០​និង ៦០​ឆ្នាំ។ ក្បួន​ព្យុហយាត្រា​យោធា​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​អាច​ជា​ការ​បង្ហាញ​សាច់ដុំ​យោធា​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដើម្បី​ឲ្យ​ពិភពលោក​អាច​មើល​ឃើញ​ពី​អានុភាព​នៃ​មហាអំណាច​មួយ​នេះ។ យ៉ាង​ណា​មិញ យោង​តាម​មន្ត្រី​មួយ​រូប​ដែល​ទទួល​ខុស​ត្រូវ​រៀប​ចំ​ក្បួន​ព្យុហយាត្រា​នេះ ឲ្យ​ដឹង​ក្នុង​សន្និសីទ​កាសែត​មួយ​ថា​គោល​បំណង​នៃ​ការ​បង្ហាញ​នេះ មិន​ត្រូវ​បាន​ផ្ដោត​ចំពោះ​ប្រទេស​ណា​មួយ ឬ​ស្ថានការណ៍​នា​មួយ​នោះ​ទេ។

ខាងក្រោមនេះ គឺជាវីដេអូនៃចំក្បួនព្យុហយាត្រាយោធាកាល​ពី​ពិធីគម្រប់ខួប ៦០ឆ្នាំ ៖

ប្រភព៖ Shanghaiist ប្រែ​សម្រួល៖ រ័ត្ន

;