ធ្លាប់​ឆ្ងល់ទេ​ហេតុអ្វីបានជាគេថាអាម៉េរិកជាទី​ផ្សារ​ធំបំផុត​មួយ​លើពិភព​លោក?

  • 2019-09-04 04:04:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ធ្លាប់​ឆ្ងល់ទេថា​សហ​រដ្ឋ​អាម៉េរិក​មាន​ប្រ​ជា​ជន​តែជាង​៣០០​លាន​នាក់ទេ ហេតុ​អ្វី​ប្រ​ទេស​នេះ​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ទី​ផ្សារ​លក់​ទំនិញ​ធំមួយ​ក្នុង​ពិភព​លោក?ការណ៍​នាំឲ្យ​សហរដ្ឋ​អាម៉េរិក​ក្លាយជា​ទី​ផ្សារ​ធំ​មួយ​សម្រាប់​បណ្ដា​ប្រទេស​​ផលិត និង​លក់​ផលិត​ផល​ផ្សេងៗ​នោះ​ទំនង​ជា​ផ្អែក​លើ​កត្តា​មួយ​ចំនួននេះ៖

បើ​តាម​ព័ត៌មា​ននៅ​លើ​គេ​ហទំព័រ​selectusa សហរដ្ឋ​អាម៉េរិក​ជា​ប្រ​ទេស​មួយ​ដែលមាន​ទី​ផ្សារ​អ្នក​ប្រើ​ប្រាស់​ទិញ​ទំនិញ​ធំ​បំផុត​មួយ​នៅ​លើពិភព​​លោក ខណៈ ប្រ​ជា​ជាជន​សហរដ្ឋអាម៉េរិក​មាន​ប្រ​មាណជា​៣២៥​លាន​នាក់។

(រូបភាព៖ The White House)
ប្រ​ភព​ឲ្យ​ដឹងទៀតថា​គ្រួសារ​មួយ​ៗ​បាន​ចំណាយ​ខ្ពស់​បំផុត​បើ​ធៀប​ទៅ​នឹង​គ្រួសារ​ផ្សេងៗទៀត​នៅ​តាម​បណ្ដា​ប្រ​ទេស​នានា​លើ​ពីភព​លោក។ បើ​តាម​ប្រ​ភព​ដដដែល​ការ​​ចំណាយ​របស់​គ្រួសារ​នៅ​សហរដ្ឋ​អាម៉េរិក​លើ​ការ​ទិញ​របស់​ប្រើ​ប្រាស់​អាចថា​ច្រើនជាង​១ភាគ​៣​នៃ​ការ​ចំណាយ​របស់​គ្រួសារ​មាន​នៅ​លើពិ​ភព​លោក​ទាំងមូលរួម​បញ្ចូល​គ្នា​។ ត្រង់ចំណុចនេះ មាន​ន័យ​ថា​នៅ​អាម៉េរិក​ការ​ចំណាយ​ក្នុង​គ្រួសារ​ក្តាប់​យក​ចំណែក​ជាង​១ភាគ​៣​នៃការ​ចំណាយ​ទិញ ឬ​តម្លៃ​ទិញ​ដែលមាន​នៅ​លើ​ពិភព​លោក​បាត់ទៅ​ហើយ។

ប្រ​ភព​ខាង​លើ​សរសេរទៀថា៖ «ទីផ្សារ​អ្នក​ប្រើប្រាស់​នៅ​សហរដ្ឋអាម៉េរិក​មាន​ទំហំធំជាងគេ​នៅ​លើពិភព​លោក ក្នុង​ឆ្នាំ២០១៧ គ្រួសារ​នៅ​សហរដ្ឋអាម៉េរិក​បាន​ចាយវាយ​ស្មើ​នឹង​១៣,៣​ទ្រីលាន​ដុល្លារ​លើ​ទំនិញ​នានា និង​សេវាកម្ម ដែល​ចំនួននេះ​ច្រើនជាង​១ភាគ​៣នៃទីផ្សារ​ប្រើ​ប្រាស់​នៅ​លើ​ពិភព​លោក...​តួលេខ​ចុងក្រោយឲ្យ​ដឹងទៀតថា​ចំណូល​ប្រ​ចាំ​ឆ្នាំ​របស់​គ្រួសារ​អាម៉េរិក​មាន​រហូត​ដល់​៦១ ០០០​ដុល្លារ​អាម៉េរិក គិត​ជា​មធ្យម។

ក្រៅពីនេះ​សហរដ្ឋ​អាម៉េរិក​ក៏ជា​ប្រ​ទេស​ឈាន​មុខគេ​​លើ​វិស័យ​ឧស្សាហកម្ម ការ​ច្នៃប្រ​ឌិត ផលិត​ផល​ល្បីៗ ជាមួយ​នឹង​កម្លាំង​ពល​កម្ម​មានជំនាញ​ខ្ពស់ផង​ដែរ៕

អត្ថបទ៖ ទូច សុខា

អត្ថបទថ្មី
;