ប្រវត្តិសាស្រ្ត! កម្ពុជា ទទួល​បាន​ពិន្ទុ​ជាលើកដំបូង​ក្នុងវគ្គជម្រុះ World Cup ជុំទី២

  • 2019-09-05 13:22:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ជម្រើសជាតិកម្ពុជា បាន​ប្រកួតស្មើ​ជាមួយ​ក្រុមភ្ញៀវហុងកុង ដោយលទ្ធផល ១-១ ក្នុង​វគ្គជម្រុះ World Cup 2022 ពូលC នៅពហុកីឡដ្ឋាន​ជាតិ ដែលទើបតែបញ្ចប់អម្បាញ់មិញនេះ។

ហុងកុង នាំមុខ​មួយគ្រាប់មុន នៅនាទី១៦ ដោយ Chun Lok Than។ ចូលមកដល់នាទី៣៣ ក្រុមម្ចាស់ផ្ទះ បាន​វាយបកតាមស្មើវិញ​ស៊ុតបញ្ចូលទីដោយ កែវ សុខផេង។ សៀង ចន្ធា មានឱកាស​ស៊ុតបញ្ចូលទីផងដែរនៅនាទី៧៥ តែប៉ះបង្គោលទីចេញក្រៅ។

លទ្ធផលនេះធ្វើឱ្យ​កម្ពុជា និងហុងកុង ចែកគ្នាម្នាក់១​ពិន្ទុ ប៉ុន្តែនេះ​គឺជាពិន្ទុ​លើកដំបូង​របស់កម្ពុជា ក្នុង​វគ្គជម្រុះ World Cup ជុំទី២នេះ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;