ត្បិត​ប្ដូរ​ចូល​តង់​ទី​២ តែ Kubo ក្រឡុក​ប៉ារ៉ាហ្គាយ​វិល​ក្បុង​ជួយ​ជប៉ុន​ឈ្នះ ២-០

  • 2019-09-06 02:29:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​ជប៉ុន​បាន​យក​ឈ្នះ​ ប៉ារ៉ាហ្គាយ​ ២-០ ក្នុង​ការ​ប្រកួត​មិត្តភាព​កាល​ពី​យប់​មិញ ក្នុង​កីឡដ្ឋាន Kashima Stadiumខណៈ​តារា​កំពុង​រះ Takefusa Kubo ក៏​បាន​បង្ហាញ​វត្តមាន​ផង​ដែរ។

ជប៉ុន​បាន​រក​គ្រាប់​ដំបូង​ដោយ​កីឡាករ Yuya Osaka ក្នុង​នាទី​២៣។ ៧​នាទី​បន្ទាប់​​ពួក​គេ​ក៏​ថែម​បាន​មួយ​គ្រាប់​ទៀត​ពី​សំណាក់​កីឡាករ Takumi Minamino។ សម្រាប់​ជ័យជម្នះ​នេះ​កីឡាករ​វ័យ​ក្មេង​ដែល​ជា​កម្មសិទ្ធិ​របស់ Real Madrid គឺ Kubo បាន​ប្ដូរ​ចូល​ក្នុង​វគ្គ​ទី​ពីរ។

បន្ទាប់​ពី​ផ្លាស់​ប្ដូរ​ចូល​ យុវជន​វ័យ​១៨​ឆ្នាំ​បាន​បង្ហាញ​សមត្ថភាព​គួរ​ឲ្យ​ចាប់​អារម្មណ៍​មែនទែន ពោល​ហ៊ាន​ប្រើ​បច្ចេកទេស​ និង​លេង​ដោយ​គ្មាន​ភាព​ភ័យ​ខ្លាច។ នេះ​គឺ​ការ​បង្ហាញ​ខ្លួន​លើក​ទី​៤​ឲ្យ​ជម្រើសជាតិ​ជប៉ុន​ហើយ​សម្រាប់ Kubo។ ចង់​ដឹង Kuboលេង​ល្អ​បែប​ណា​សូម​មើល​វីដេអូ​ខាង​ក្រោម៖ ​

​​

អត្ថបទ៖ ហេង សុធារិទ្ធិ

;