សាហាវមែន! ថៃ ប្រកួតស្វិតស្វាញជាមួយវៀតណាមទាត់ឡើងផ្ទុះបាល់ហុយផ្សែង
- 2019-09-06 03:27:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាហាវមែន! ថៃ ប្រកួតស្វិតស្វាញជាមួយវៀតណាមទាត់ឡើងផ្ទុះបាល់ហុយផ្សែង
ចន្លោះមិនឃើញ
ជម្រើសជាតិថៃនិងវៀតណាមបានត្រឹមចែកគ្នាម្នាក់មួយពិន្ទុប៉ុណ្ណោះ បន្ទាប់ពីប្រកួតស្មើគ្នា ០-០ កាលពីយប់មិញក្នុងពូល G នៃកម្មវិធីជម្រុះ World Cup 2022។
ជំនួបរវាងក្រុមទាំងពីរដែលធ្វើឡើងនៅប្រទេសថៃពិតជាតានតឹងមែនទែន ដោយពួកគេព្យាយាមវាយបកគ្នាទៅវិញទៅមកមិនទុកមិនសំចៃកម្លាំង។ ជាពិសេសរឿងដែលគួរចាប់អារម្មណ៍ខ្លាំង មានហេតុការណ៍ផ្ទុះបាល់ បន្ទាប់កីឡាករក្រុមទាំងពីរទាត់ខ្ទប់គ្នា។
ហេតុការណ៍ផ្ទុះបាល់បានកើតឡើងពេលចាប់ផ្ដើមវគ្គទីពីរ។ គ្រានោះកីឡាករថៃ Phitiwat Sukjitthammakul បានព្យាយាមទាត់សំដៅទី តែកីឡាករវៀតណាម Duy Manh បានចេញមកបិទបាល់ទាត់ខ្ទប់គ្នាធ្វើឲ្យបែកបាល់ ចេញផ្សែងលើទីលាន។
សម្រាប់លទ្ធផលស្មើគ្នានេះនាំឲ្យវៀតណាមឈរលេខ២ និងថៃនៅលេខ៣នៃតារាងពិន្ទុពូល G ស្របពេល ម៉ាឡេស៊ីនៅលេខ១ ក្រោយឈ្នះឥណ្ឌូណេស៊ី ហើយ អារ៉ាប់រួមនៃលេខ៤៕