អគ្គស្នងការ ដាក់បញ្ជា​ឱ្យ​បង្កើន​កិច្ច​ការពារ​ថ្វាយ​ព្រះមហាក្សត្រ និង​ជូន​ថ្នាក់​ដឹកនាំ​កំពូល អំឡុង​ភ្ជុំបិណ្ឌ

  • 2019-09-06 04:04:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងពិធី​បុណ្យកាន់បិណ្ឌ-បុណ្យភ្ជុំបិណ្ឌ ខាងមុខ​នេះ នាយ​ឧត្តម​សេនីយ៍ នេត សាវឿន ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ដាក់ចេញ​បញ្ជា​ឱ្យចាត់វិធានការ​ការពារ​យ៉ាង​ហ្មឺងម៉ាត់ គ្រប់​គោលដៅ​ប្រារព្ធ​ពិធី​បុណ្យ និង​គោលដៅ​កម្សាន្ត​សប្បាយ​នានា ដូចជា៖ ទីវត្ត​អារ៉ាម ​ប្រាង្គ​ប្រាសាទ រមណីយដ្ឋាន ព្រមទាំង​បង្កើន​កិច្ច​ការងារ​សន្តិសុខ និង​ធានា​សុវត្ថិភាព​ថ្វាយ​ព្រះមហាក្សត្រ និង​ថ្នាក់​ដឹកនាំ​កំពូល​របស់​ជាតិ ដែល​យាង​និង​អញ្ជើញ​ទៅ​ចូលរួម​ពិធី​បុណ្យ។ នេះបើតាម​សេចក្តី​ណែនាំ​ចុះហត្ថលេខា​ដោយ​នាយ​ឧត្តមសេនីយ៍ នេត សាវឿន កាលពី​ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ​២០១៩។

ជាមួយ​គ្នានេះ លោក​ក៏បាន​បញ្ជា​ឱ្យ​យក​ចិត្ត​ទុកដាក់​យាមកាម ល្បាត ការពារ​ផ្ទះ​សម្បែង ទ្រព្យ​សម្បត្តិ ប្រជាពលរដ្ឋ​ដែល​ចាកចេញ​ទៅស្រុក​កំណើត ឬ​ទៅ​សម្រាក​កម្សាន្ត​នៅតាម​តំបន់​នានា​ទាំង​គ្រួសារ។

ក្នុង​សេចក្តី​ណែនាំ​ក៏បាន​ជំរុញ​ឱ្យ​យកចិត្ត​ទុកដាក់​បង្កើន​ការក្តាប់ និង​វិភាគ​វាយ​តម្លៃ​នូវ​សភាពការណ៍ និង​ព័ត៌មាន​នានា​ពាក់ព័ន្ធ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ភេរវកម្ម ឧក្រិដ្ឋកម្ម និង​សកម្មភាព​ល្មើសច្បាប់។ ក្រៅពីនេះ លោក​អគ្គស្នងការ​ក៏​បាន​បញ្ជា​ឱ្យ​បន្ត​យកចិត្ត​ទុកដាក់​រឹត​បន្តឹង​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បា់​ចរាចរណ៍​ផ្លូវគោក​ផងដែរ៕

អត្ថបទ៖ សំភី

;