កាលបាក់ឌុប! ហុង ភារិន គិតថាខ្លួនពូកែរូបវិទ្យា ប៉ុន្តែនិទ្ទេសល្អ បានលើមុខវិជ្ជាផ្សេងទៅវិញ
- 2019-09-06 07:08:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាលបាក់ឌុប! ហុង ភារិន គិតថាខ្លួនពូកែរូបវិទ្យា ប៉ុន្តែនិទ្ទេសល្អ បានលើមុខវិជ្ជាផ្សេងទៅវិញ
ចន្លោះមិនឃើញ
ជាអតីតសិស្សវិទ្យាល័យបាក់ទូក និងបានប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កាលពីឆ្នាំ២០១៣ កន្លងមក យុវជន ហុង ភារិន បានប្រាប់ sabay ឱ្យដឹងថា លទ្ធផលប្រលងបាក់ឌុប ខ្លួនទទួលបាននិទ្ទេស C ហើយនិទ្ទេសមុខវិជ្ជាគណិតវិទ្យាបាននិទ្ទេស C រូបវិទ្យាបាននិទ្ទេស D គីមីវិទ្យាភ្លេចមិនដឹងបាននិទ្ទេសអ្វី។
ដោយសារតែមានទេពកោសល្យដ៏អស្ចារ្យ ដែលអាចចងចាំលេខរាប់រយ រាប់ពាន់ខ្ទង់ និងអាចចងចាំប្រតិទិនជាច្រើនឆ្នាំទៀត នៅក្នុងកម្មវិធីបញ្ចេញសមត្ថភាពរបស់ទូរទស្សន៍ថៃ «Super 100» យុវជន ភារិន ទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីគណៈកម្មការ ក៏ដូចជាមហាជនជាច្រើន ទាំងក្នុងប្រទេស និងក្រៅប្រទេស។
បន្ថែមលើនេះ ភារិន ត្រូវបានមហាជនទូទៅប្រសិទ្ធនាមជា «អច្ឆរិយកម្ពុជា» ថែមទៀតផង ពីគណៈកម្មការប្រលងកម្មវិធីខាងលើ។ ភារិន ចាត់ទុកនេះ គឺជាមោទកភាពមួយ សម្រាប់ខ្លួន ក្រុមគ្រួសារ និងប្រទេសជាតិ ហើយសន្យាថា នឹងបន្តនាំមកនូវកេរ្តិ៍ឈ្មោះល្អ និងចូលរួមអភិវឌ្ឍន៍សង្គមកាន់តែរីកចម្រើនទៅមុខទៀត។
«ខ្ញុំពិតជាមានអារម្មណ៍រំភើបណាស់ ដែលទទួលបានការគាំទ្រ និងលើកចិត្តបែបនេះ ហើយម៉ាក់ខ្ញុំវិញក៏កាន់តែរំភើប និងផ្ដល់កម្លាំងចិត្តបន្ថែមដល់ខ្ញុំ»។ នៅខែមីនា ឆ្នាំ២០២០ ខាងមុខ ភារិន នឹងត្រូវបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងមានបំណងរៀនបន្តយកថ្នាក់អនុបណ្ឌិតបន្ថែមទៀត ប៉ុន្តែមិនទាន់ដឹងថា នៅប្រទេសណានៅឡើយទេ។ ភារិន បានផ្តាំផ្ញើដល់យុវជនឱ្យខិតខំស្វែងរកឱ្យឃើញនូវទេពកោសល្យខ្លួន និងការថែទាំសុខភាព ពិសេសត្រូវទទួលទានអាហារ ដែលនាំផលល្អ ដល់សុខភាព៕