អគ្គមេបញ្ជាការ ចេញ​បញ្ជាថ្មីមិន​អនុញ្ញាតឱ្យយក​កងកម្លាំង ទៅ​បម្រើ​ឱ្យវិស័យឯកជន​ឡើយ

  • 2019-09-08 00:24:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃ​កងយោធពលខេមរភុមិន្ទ បានចេញ​បទបញ្ជាថ្មីស្តី​ពីការមិនអនុញ្ញាតឲ្យយកកងកម្លាំង និង​មធ្យោបាយ​ប្រើប្រាស់​របស់​កងយោធពលខេមរភូមិន្ទ ទៅបម្រើឲ្យ​វិស័យឯកជន​ឡើយ។ បទបញ្ជា​នេះ បានចេញកាល​ពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩។

យោងតាមបទ​បញ្ជាបាន​បញ្ជាក់​​នូវ​ចំណុច​ដូចខាងក្រោម៖

-មេបញ្ជាការប្រភេទ​ទ័ព​និងទ័ព​ជំនាញ នាយកស្ថាប័ននិងសាលា ចំណុះអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ត្រូវគ្រប់គ្រងទ័ពរបស់ខ្លួនជាប់ជាប្រចាំ ភ្ជាប់នូវត្តមាន អវត្តមាន និងមិនអនុញ្ញាតឱ្យយកកម្លាំង មធ្យោបាយរបស់កងទ័ពទៅបម្រើការងារ ឬយាមការពារក្រុមហ៊ុន រោងចក្រ សហគ្រាសឯកជន និងបម្រើការងារបុគ្គលឯកជនឡើយ។

-ហាមស្លៀកពាក់ឯកសណ្ឋាន និងយកអាវុធចូលភោជនីយដ្ឋាន អគារលក់ទំនិញដែលប្រមូលផ្ដុំមហាជនប្រជាជនច្រើន និងក្លឹបកំសាន្ត ដែលនាំឱ្យបាត់សណ្តាប់ធ្នាប់ និងវិន័យកងយោធពលខេមរភូមិន្ទ លើកលែងពេលប្រតិបត្តិការ។

-នាយកខុទ្ទកាល័យ​អគ្គបញ្ជាការដ្ឋាន មេបញ្ជាការ​ប្រភេទទ័ពនិងទ័ពជំនាញ នាយក​ស្ថាប័ននិងសាលាចំណុះអគ្គបញ្ជាការដ្ឋាន ត្រូវចាត់តាំងអនុវត្តបទបញ្ជានេះឱ្យមានប្រសិទ្ធភាពខ្ពស់ៗ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;