មក​ស្គាល់​​បុរសខ្លាំង ដឹកនាំបារ៉ែន ​​លេង​ល្អ មិន​ចាញ់​៥​ប្រកួត​មក​ហើយ​

  • 2019-09-08 08:56:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​បារ៉ែន ​មក​ដល់​កម្ពុជា​ហើយ​នៅ​រសៀល​នេះ ​ដើម្បី​ត្រៀម​ខ្លួន​លេង​ទល់​ក្រុម​កម្ពុជា​ប្រកួត​ទី​២​ពាន​រង្វាន់​ជម្រុះ World Cup 2022 ​។

Hélio Filipe Dias de Sousa
មិន​លើក​ពី​កម្ពុជា Sabay ​មើល​ឃើញ​ពី​ជម្រើស​ជាតិ​បារែន​កំពុង​លេង​ល្អ​មិន​ចាញ់​គោ​ព្រៃ​ឡើយ ​ពោល​គឺ​ទើប​ឈ្នះ​ពាន​រង្វាន់ WAFF Championship 2019 ​នៅ​ថ្មី​ៗ​នេះ។ ​ហើយ​ពួកគេ​ក៏​មិន​ទាន់​ស្គាល់​រសជាតិ​បរាជ័យ​នៅ​៥​ប្រកួត​ចុង​ក្រោយ​ដែរ។ កត្តា​អ្វី​ធ្វើ​ឱ្យ​ក្រុម​ជម្រើស​ជាតិ​នេះ​ខ្លាំង​ម្ល៉េះ?

ពួកគេ​ទើប​តែ​តែងតាំង​គ្រូ​បង្វឹក​ថ្មី​ឈ្មោះ​ថា ​Hélio Filipe Dias de Sousa ​ជា​ជន​ជាតិ​ព័រទុយហ្គាល់ ​វ័យ​៥០​ឆ្នាំ។ ​Sousa ​នេះ​មាន​ប្រវត្តិ​ដឹក​នាំ​ក្រុម​បាន​ល្អ​ណាស់ ​ដោយ​ចូល​ខ្លួន​ដឹក​នាំ​ក្រុម​យុវជន​ជម្រើស​ជាតិ​ព័រទុយហ្គាល់​តាំង​ពី​ឆ្នាំ​២០១០​រហូត​ដល់​ឆ្នាំ​២០១៩​នេះ ​ទើប​សម្រេច​ចិត្ត​ចាកចេញ​មក​ដឹក​នាំ​បារ៉ែន។ ​រយៈ​ពេល​៩​ឆ្នាំ​នៅ​ដឹក​នាំ​ថ្នាល​យុវជន​ព័រទុយហ្គាល់ ​Sousa ​ដឹក​នាំ​ក្រុម U17 ​ព័រទុយហ្គាល់​លើក​ពាន UEFA European Under-17 Championship ​នៅ​ឆ្នាំ​២០១៦ ​មុន​ពេល​ដឹក​នាំ​ក្រុម U19 ​លើក​ពាន UEFA European Under-19 Championship ​កាល​ពី​ឆ្នាំ​២០១៨​កន្លង​ទៅ​ទៀត។

កំណត់ត្រា​គ្រាន់​បើ​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​កីឡាករ​បារ៉ែន​ទាំង​អស់​គោរព​លោក Sousa ​នេះ​ខ្លាំង ​ហើយ​ក៏​ខិតខំ​លេង​ណាស់​ដែរ។ បច្ចុប្បន្ន​នេះ ពួកគេ​មាន​គោលដៅ​ឡើង​ទៅ​ជុំ​បន្ទាប់​វគ្គ​ជម្រុះ World Cup 2022 ​ឱ្យ​បាន៕

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី
;