កម្ពុជាទទួលឥទ្ធិពល២ផ្ទួនៗ ពីថ្ងៃនេះដល់១៥កញ្ញា
- 2019-09-09 03:37:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជាទទួលឥទ្ធិពល២ផ្ទួនៗ ពីថ្ងៃនេះដល់១៥កញ្ញា
ចន្លោះមិនឃើញ
ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា៖
-ចាប់ពីថ្ងៃទី៩ -១១ ខែកញ្ញា កម្ពុជានឹងទទួលនូវឥទ្ធិពលនៃជ្រលងសម្ពាធទាប។
-ចាប់ពីថ្ងៃទី ១២-១៥ ខែកញ្ញា កម្ពុជាទទួលនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយកាត់ពីលើប្រទេសថៃ ភាគខាងត្បូងប្រទេសឡាវ និងភាគកណ្តាលប្រទេសវៀតណាម។
-ឥទ្ធិពលនៃខ្យល់មូសុងនីរតីមធ្យម។
ស្ថានភាពបែបនេះ ធ្វើឱ្យ៖
១. ចាប់ពីថ្ងៃទី៩ ដល់ ១១ ខែកញ្ញា បណ្តាខេត្ត និងរាជធានីនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ។ ក្នុងនោះ អាចមានផ្នែកខ្លះនៃបណ្តាខេត្តជាប់ប្រទេសវៀតណាម ដែលអាចមានភ្លៀងធ្លាក់ច្រើន។
២. ចាប់ពីថ្ងៃទី ១២-១៥ ខែកញ្ញា បណ្តាខេត្ត និងរាជធានីស្ទើរទូទាំងប្រទេស នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីបង្គួរទៅច្រើន។
ជាមួយគ្នានេះ ក្រសួងក៏អំពាវនាវឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ផងដែរ៕