រឿង​ស្មៅ​នៅ​ស្ដាត​ទៀត ​គ្រូ​បារ៉ែន​លើក​ឡើង​ដូច្នេះ​មុន​ប៉ះ​កម្ពុជា​ស្អែក​

  • 2019-09-09 04:22:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Sousa ​គ្រូ​បង្វឹក​ក្រុម​បារ៉ែន ​បាន​បញ្ជាក់​ថា​ក្រុម​របស់​ខ្លួន​បាន​ត្រៀម​ជា​ស្រេច​សម្រាប់​ការ​ប្រកួត​ទល់​ក្រុម​កម្ពុជា​នៅ​ថ្ងៃ​ស្អែក​នេះ ​វគ្គ​ជម្រុះ World Cup 2022 ​។

ជាមួយ​នឹង​ក្រុម​រៀប​ចំ​រួច​ហើយ​នេះ ​លោក Sousa ​ក៏​បាន​និយាយ​ថា​ក្រុម​កម្ពុជា​ក៏​កំពុង​ធ្វើ​បាន​ល្អ​ដែរ ​ព្រោះ​កម្ពុជា​ក៏​រៀប​ចំ​ល្អ ​ជា​ពិសេស​ពួកគេ​សម​ជាមួយ​ស្មៅ​សិប្បនិម្មិត​នេះ​ទៅ​ហើយ។ ខណៈ​ដែល​ក្រុម​របស់​លោក​វិញ ​លេង​នៅ​ស្មៅ​ធម្មជាតិ ដូច្នេះ​ការ​ប្រកួត​នៅ​ថ្ងៃ​ស្អែក​អាច​នឹង​ពិបាក​សម្រាប់​ក្រុម​បារ៉ែន។ យ៉ាងណា​ក្ដី​លោក​រំពឹង​ថា​វា​នឹង​ក្លាយ​ជា​ប្រកួត​ជក់​ចិត្ត​មួយ​សម្រាប់​អ្នក​គាំទ្រ​។

បារ៉ែន បើក​ឆាក​ប្រកួត​ដំបូង​មិន​ខុស​កម្ពុជា​ឡើយ ពោល​គឺ​បាន​ត្រឹម​១​ពិន្ទុ​ប៉ុណ្ណោះ ​ក្រោយ​ពី​ស្មើ​ក្រុម​អ៊ីរ៉ាក់​១-១។ ​ដោយ​ឡែក​កម្ពុជា ​លេង​ស្មើ​ក្រុម​ហុងកុង ​ក្នុង​លទ្ធផល ១-១ ​ដូច​គ្នា៕

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី
;