ដឹងអត់! បារ៉ែនមានកីឡាករណាខ្លះដែលលេងនៅអឺរ៉ុប ត្រៀមប៉ះកម្ពុជា?
- 2019-09-09 06:08:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងអត់! បារ៉ែនមានកីឡាករណាខ្លះដែលលេងនៅអឺរ៉ុប ត្រៀមប៉ះកម្ពុជា?
ចន្លោះមិនឃើញ
ក្នុងចំណោមកីឡាករ ២៣រូបរបស់ក្រុមជម្រើសជាតិបារ៉ែន គឺមាន២រូបដែលកំពុងប្រកបអាជីពនៅអឺរ៉ុប គឺកីឡាករ Abdulla Yousuf មកពីក្លឹប SK Slavia Prague សាធារណរដ្ឋឆែក និង Mohammed Al Hardan មកពីក្លឹប Vejle Boldklub ប្រទេសដាណឺម៉ាក។
កាលពីប្រកួតជាមួយអ៊ីរ៉ាក់នៅថ្ងៃបើកឆាកជម្រុះ World Cup 2022 ថ្ងៃទី៥កញ្ញាកន្លងទៅ កីឡាករ២រូបខាងលើ ពុំបានជាប់ជម្រើស១១នាក់ដំបូងនោះទេ ប៉ុន្តែ Abdulla Yousuf បានប្តូរចូលនៅនាទី៧៥។ ចំណែក Mohammed Al Hardan មិនត្រូវបានដាក់ឱ្យចូលលេងឡើយ។
កីឡាករបារ៉ែន ២រូបទៀតដែលលេងនៅក្រៅស្រុករួមមាន Sayed Dhiya Saeed មកពីក្លឹប Al Nasr Kuwaiti ប្រទេសគូវែត និង Jassim Al Shaikh មកពីក្លឹប Al Ahli ប្រទេសអារ៉ាប៊ីសាអូឌីត។ ក្រៅពីនេះ សុទ្ធតែជាកីឡាករប្រកបអាជីពក្នុងស្រុករួមមាន៖
-Hamad Al Dosari (ក្លឹប Al Hala)
-Ahmed Bu Ghammar, Mohammed Abdulwahab និង Abdulwahab Al Maloud (ក្លឹប Al Hidd)
-Sayed Mohammed Jaffar, Waleed Al Hayam និង Ismaeel Abdullatif (ក្លឹប Muharraq)
-Ahmed Abdulla និង Ali Maden (ក្លឹប Al Najma)
-Sayed Shubar Alawi, Sayed Redha Issa, Sayed Mahdi Baqer, Ali Haram និង Komail Alaswad (ក្លឹប Riffa)
-Abdullah Al Hazza និង Sami Al Hussaini (ក្លឹប East Riffa)
-Ahmed Nabil, Mohammed Adel និង Issa Jihad (ក្លឹប Manama)៕