ខេត្ត៤ អត់​មានអ្នក​បាន​និទ្ទេស A សោះ

  • 2019-09-09 05:59:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខេត្ត​កែប ប៉ៃលិន ព្រះវិហារ និង​ស្ទឹងត្រែង គឺ​គ្មានសិស្ស​ដែលទទួលបាន​និទ្ទេស A ឡើយ ក្នុងការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សាទុតិយភូមិ​សម័យប្រឡង​ ១៩ សីហា ២០១៩។

យោងតាមសេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ យុវជន និងកីឡា បាន​បង្ហាញ​ថា បេក្ខជន​ប្រឡង​ជាប់​មាន​ចំនួន ៧៩ ០៥២នាក់ ត្រូវជា ៦៨,៦២ភាគរយ។ ក្នុងនោះ៖

  • និទ្ទេស A៖ ៤៤៣នាក់

  • និទ្ទេស B៖ ២៤៣០នាក់

  • និទ្ទេស C៖ ៥៨៤៧នាក់

  • និទ្ទេស D៖ ១៤ ១០០នាក់

  • និទ្ទេស E៖ ៥៦ ២៣២នាក់។

ក្នុង​ចំណោម​បេក្ខជន​ដែលទទួលបាន​និទ្ទេស A មកពី៖

  • រាជធានីភ្នំពេញ ១៤១នាក់

  • ខេត្តសៀមរាប ៣៨នាក់

  • បាត់ដំបង៖ ៣២នាក់

  • តាកែវ ២៩នាក់

  • កំពង់ចាម ២៧នាក់

  • ព្រៃវែង ២៧នាក់

  • បន្ទាយមានជ័យ ២៥នាក់

  • កណ្តាល ២៣នាក់

  • កំពត ២៣នាក់

  • ត្បូងឃ្មុំ ១៥នាក់

  • កំពង់ធំ ១៤នាក់

  • ព្រះសីហនុ ១៣នាក់

  • ស្វាយរៀង ៨នាក់

  • ពោធិ៍សាត់ ៧នាក់

  • កំពង់ឆ្នាំង ៦នាក់

  • កំពង់ស្ពឺ ៦នាក់

  • ក្រចេះ ៤នាក់

  • រតនគិរី ២នាក់

  • កោះកុង ១នាក់

  • មណ្ឌលគិរី ១នាក់

  • និង​ឧត្តរមានជ័យ ១នាក់៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;