ក្រសួងពន្យល់មូលហេតុគ្មានលំដាប់ពិន្ទុលើតារាងលទ្ធផលបាក់ឌុបឆ្នាំ២០១៩
- 2019-09-09 10:11:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងពន្យល់មូលហេតុគ្មានលំដាប់ពិន្ទុលើតារាងលទ្ធផលបាក់ឌុបឆ្នាំ២០១៩
ចន្លោះមិនឃើញ
អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាឲ្យដឹងថានៅឆ្នាំនេះក្រសួងសម្រេចមិនដាល់លំដាប់ពិន្ទុចូលក្នុងបញ្ជីលទ្ធផលប្រឡងបាក់ឌុបនោះទេដោយថាដើម្បីជៀសវាងមានការភាន់ច្រឡំទៅលើលំដាប់ពិន្ទុនិងពិន្ទុ។
ថ្លែងប្រាប់Sabay នារសៀលនេះអ្នកនាំពាក្យក្រសួងអប់រំឯកឧត្តម រស់ សុវាចា មានប្រសាសន៍ថាកន្លងមកមានការភាន់ច្រឡំរវាងរវាងលំដាប់ពីន្ទុ និងពិន្ទុ។
ឯកឧត្តមពន្យល់ថា៖ «យើងសម្រេចថាមិនចេញនូវលំដាប់ពិន្ទុ....និយាយខ្លីកុំឲ្យមានការភាន់ច្រឡំដោយឆ្នាំកន្លងមកក្នុងមតិសាធារណជន...មិនមែនរិះគន់ទេ...និយមន័យលំដាប់ពិន្ទុហ្នឹងដើម្បីញែកកម្រិតសមត្ថភាពរបស់បេក្ខជនឧទាហរណ៍ថាគាត់បាននិទ្ទេសA ក្នុងនោះលំដាប់ពិន្ទុផ្សេងៗគ្នា ទោះនិយាយជារួមគាត់បាននិទ្ទេសAដូចគ្នា»។
«ការភាន់ច្រឡំហ្នឹងអ៊ីចេះទេសំនួរឆ្នាំកន្លងមកហ្នឹងគឺលំដាប់ពិន្ទុហ្នឹង[អ្វី] ពិន្ទុហ្នឹង[អ្វី]ឥឡូវហ្នឹងយើងទុកតែមួយ នោះជាពិន្ទុសរុប និងនិទ្ទេសរបស់បេក្ខជន»។ ឯកឧត្តមបន្ថែម។
ឯកឧត្តម រស់ សុវាចា បញ្ជាក់ថាលំដាប់ពិន្ទុទោះបីមិនចេញលើបញ្ជីលទ្ធផលប្រឡង តែវានឹងមាននៅលើវិញ្ញាបនបត្ររបស់សិស្សនីមួយៗ ហើយក្រសួងក៏ផ្ញើលំដាប់ពិន្ទុនេះទៅកាន់ស្ថាប័នពាក់ព័ន្ធ ដូចជានាយកដ្ឋានឧត្តមសិក្សា ដែលនឹងត្រូវផ្ដល់អាហារូបករណ៍ដល់បេក្ខជនជាដើម៕