គ្រូថៃ បង្ហាញ​ភាព​ស្រេក​ឃ្លា​ន​រកគ្រាប់​បាល់ ពេលប៉ះ​ឥណ្ឌូណេស៊ី យប់​នេះ

  • 2019-09-10 02:21:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ថៃ លោក Akira Nishino បាន​ថ្លែង​បញ្ជាក់​ថា ក្រុម​លោក​ត្រូវតែ​រកគ្រាប់​បាល់​ពេលប៉ះ​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី ​ក្នុង​វគ្គ​ជម្រុះ World Cup 2022 ពូលG ជើងទី២ យប់នេះ បន្ទាប់ពី​ថៃ មិនអាច​រក​គ្រាប់​បាល់​ពេល​ប៉ះ​វៀតណាម កាលពី​សប្តាហ៍​មុន។

ថ្លែងក្នុង​សន្និសីទ​កាលពី​ម្សិលមិញ លោក​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា៖ «បន្ទាប់​ពី​ប្រកួត​ជាមួយ​វៀតណាម យើង​មាន​ពេល​រៀបចំក្រុម ហើយ​ខ្ញុំ​អាច​និយាយ​បាន​ថា យើង​កំពុង​តែ​ប្រសើរឡើង​ហើយ។ បើទោះបីជា​យើង​​បាត់​បង់​កីឡាករ​សំខាន់ៗ​២រូប​ ដោយសារតែរងរបួសក្តី ប៉ុន្តែ​ទឹកចិត្តក្រុម​គឺ​វិជ្ជមាន​ណាស់»។

អតីត​គ្រូជម្រើសជាតិ​ជប៉ុន​រូបនេះ បញ្ជាក់​ថា ដើម្បី​ឈ្នះការប្រកួតនេះ ដំបូងបំផុត​គឺក្រុមថៃ ត្រូវតែរកគ្រាប់បាល់ឱ្យបាន ដោយការបង្កើត​ឱកាស ហើយ​ផ្តល់សិទ្ធិ​ឱ្យកីឡាករគ្រប់រូប​មាន​សិទ្ធិ​ស៊ុតបញ្ចូលទី។ លើសពីនេះ ក្រុមលោក​នឹងសម្រុកចូលតំបន់ការពារ​របស់​ឥណ្ឌូណេស៊ី ជាងពេល​ប្រកួត​ជាមួយវៀតណាម​ទៅទៀត៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;