ពន្ធដារ ​ក្រើនរំលឹក​ឱ្យទៅ​បង់ពន្ធ​យានយន្ត

  • 2019-09-10 04:25:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 15

ចន្លោះមិនឃើញ

អគ្គ​នាយកដ្ឋាន​ពន្ធដារ បាន​ក្រើន​រំលឹក​ដល់​ម្ចាស់យានយន្ត​ទាំងអស់​ដែលមិនទាន់បាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ រួសរាន់​ទៅ​ប្រកាស​បង់ពន្ធ​ឱ្យបាន​ទាន់​ពេលវេលា ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩។ នេះបើតាម​សេចក្តី​ជូនដំណឹង​ស្តីពីការរំលឹក​ការបង់ពន្ធលើមធ្យោបាយ​ដឹកជញ្ជូន​ និង​យាន​ជំនិះ​គ្រប់​ប្រភេទ​ប្រចាំឆ្នាំ​២០១៩ ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ​២០១៩។

ការ​ចេញ​សេចក្តីជូនដំណឹង​នេះ បន្ទាប់ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​សង្កេត​ឃើញ​ថា មាន​ម្ចាស់​យានយន្ត​ភាគច្រើន បាន​ប្រកាស​បង់ពន្ធ​រួចរាល់ហើយ ខណៈ​ដែលម្ចាស់​យានយន្តមួយចំនួន​ទៀត​នៅមិនទាន់បាន​បង់ពន្ធ​ប្រភេទនេះ​នៅឡើយ។

ការ​បង់ពន្ធ ធ្វើឡើង​នៅតាម​សាខា​ពន្ធដារ​ខេត្ត-ខណ្ឌ ឬនៅតាម​ធនាគារ​កាណាឌីយ៉ា អេស៊ីលីដា កម្ពុជា​សាធារណៈ វឌ្ឍនៈ ឬតាម​ធនាគារ​ដែលចុះ MoU ជាមួយ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

អគ្គនាយកដ្ឋាន​ពន្ធដារ និង​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ជាពិសេស​នគរបាល​ចរាចរណ៍​ដើម្បី​ចុះ​ត្រួតពិនិត្យ​ការ​អនុវត្ត​ប្រមូល​ពន្ធនេះ​នៅតាម​ដងផ្លូវនានា បន្ទាប់ពីការបិទ​បញ្ចប់​ការប្រមូល​ពន្ធ។ បើខកខាន​បង់ពន្ធខាងលើ ម្ចាស់យាន​យន្ត នឹងត្រូវ​ទទួល​រងនូវ​ទោសទណ្ឌ​តាម​ច្បាប់​ស្តីពី​សារពើពន្ធ​ជារធរមាន៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម
;