គ្រូ​ជប៉ុន និយាយ​បែបនេះ​បញ្ជាក់​ថា មិន​ហ៊ាន​មើលស្រាលមីយ៉ាន់ម៉ា​ឡើយ

  • 2019-09-10 05:52:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រូ​បង្គោល​ក្រុម​ជម្រើស​ជាតិ​ជប៉ុន លោក Hajime Moriyasu បាន​និយាយ​ថា ការប្រកួត​ជាមួយនឹង​មីយ៉ាន់ម៉ា នឹង​មាន​ភាពតានតឹង ដោយសារតែ​ក្រុមនេះ កំពុងតែ​រីកចម្រើន​ខ្លាំង​ក្នុងតំបន់​អាស៊ី ជាពិសេស​គឺលេង​បាន​យ៉ាងល្អ កាលពី​ប្រកួត​ជាមួយ​ម៉ុងហ្គោលី។

សូម​ជម្រាប​ថា នៅយប់នេះ មីយ៉ាន់ម៉ា នឹង​បើកកីឡដ្ឋាន​ខ្លួន​ ស្វាគមន៍​ភ្ញៀវសាមួរ៉ៃជប៉ុន ក្នុងវគ្គជម្រុះ World Cup 2022 ពូល F ជើងទី២។ ប៉ុន្តែនេះ​ជាការប្រកួតលើកដំបូង​របស់​ជប៉ុន។ កាលពីប្រកួតបើកឆាក ក្រុម​មីយ៉ាន់ម៉ា បាន​ចាញ់ ម៉ុងហ្គោលី ០-១។

ថ្លែង​ក្នុងសន្និសីទ​កាសែតម្សិលមិញ លោក Hajime Moriyasu បាន​លើកឡើង​ថា៖ «អ្វីៗសុទ្ធតែអាច​កើតឡើង​នៅក្នុង​ការប្រកួត​នេះ។ នេះជាការប្រកួត​ក្រៅដី​សម្រាប់យើង ហើយវា​នឹង​មានការលំបាក។ ប៉ុន្តែ​យើងនឹង​ព្យាយាម​លេង​ឱ្យបាន​ល្អ ហើយ​ខ្ញុំ​ជឿជាក់​ថា កីឡាករ​របស់ខ្ញុំ​ នឹង​ខិតខំ​លេងអស់ពី​សមត្ថភាព​អំឡុងការប្រកួតនេះ»៕

ប្រភព៖ Myanmar Times ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;