អង់គ្លេស និងព័រទុយហ្គាល់ លត់គូប្រកួតម្នាក់ ៥គ្រាប់ ក្នុងនោះ Ronaldo តែឯង ៤គ្រាប់ទៅហើយ
- 2019-09-11 01:37:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អង់គ្លេស និងព័រទុយហ្គាល់ លត់គូប្រកួតម្នាក់ ៥គ្រាប់ ក្នុងនោះ Ronaldo តែឯង ៤គ្រាប់ទៅហើយ
ចន្លោះមិនឃើញ
ជម្រុះ EURO 2020 ពូលA យប់មិញនេះ អង់គ្លេស បានបំបាក់ កូសូវ៉ូ ៥-៣។ ៥គ្រាប់របស់អង់គ្លេសធ្វើបានដោយ Raheem Sterling នាទី៨, Harry Kane នាទី១៩, Mergim Vojvoda នាទី៣៨ (បាល់ Own Goal), Jadon Sancho នាទី៤៤ និង Jadon Sancho នាទី៤៥។ ចំណែក៣គ្រាប់របស់កូសូវ៉ូ ធ្វើបានដោយ Valon Berisha នាទី១ និង ៤៩, Valon Berisha នាទី៥៥។
ចំណែក១គូទៀតក្នុងពូលនេះ គឺ ម៉ង់តេណេក្រូ ចាញ់សាធារណរដ្ឋឆែក ០-៣។ ក្នុងពូលនេះ អង់គ្លេស ឈរលេខ១ មាន១២ពិន្ទុ និងសាធារណរដ្ឋឆែក លេខ២ មាន៩ពិន្ទុ។
នៅពូលB ឯណោះវិញ ក៏មិនធម្មតាដែរពោលគឺ ព័រទុយហ្គាល់ បានបំបាក់ម្ចាស់ផ្ទះ លីទុយអានី ៥-១។ ក្នុងនោះ Cristiano Ronaldo ធ្វើបាននៅនាទី ៧, ៦១, ៦៥ និង ៧៦ និង១គ្រាប់ទៀតធ្វើបានដោយ William Carvalho នាទី ៩០+២។ នេះជាការសម្រេចគ្រាប់បាល់ហេតទ្រីកលើកទី៨ ក្នុងការប្រកួតអន្តរជាតិ របស់ Ronaldo។ កីឡាកររូបនេះ ក៏ធ្លាប់ស៊ុតចូល ៤គ្រាប់តែឯង កាលពីប៉ះអង់ដូរ៉ា ក្នុងឆ្នាំ២០១៦ផងដែរ។ ក្នុងពូលនេះ ព័រទុយហ្គាល់ ឈរលេខ២ មាន ៨ពិន្ទុ តាមពីក្រោយ អ៊ុយក្រែន ដែលមាន ១៣ពិន្ទុ៕
សូមទស្សនាវីដេអូ៖