សិស្ស​មួយចំនួន​ប្រមូល​ផ្ដុំ​មុខ​ក្រ​សួង​អប់​រំតវ៉ា​ឲ្យពិនិត្យ​ឡើង​វិញ​លើ​ពិន្ទុ​មុខវិជ្ជាខ្លះ

  • 2019-09-11 04:51:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

ក្រុម​សិស្ស​ប្រ​ឡង​បាក់​ឌុប​មួយ​ចំនួន​នៅ​ព្រឹក​នេះ​បាន​មក​តវ៉ា​នៅ​មុខ​ក្រសួង​អប់​រំ​ ដើម្បី​ទាមទារ​​ឲ្យ​ក្រ​សួង​ពិនិត្យ​ឡើង​វិញ​លើ​មុខវិជ្ជា​មួយចំនួន​ដែល​អ្នក​ទាំងនោះ​ជឿថា​ពួក​គេ​ធ្វើ​បាន​ល្អ ប៉ុន្តែ​​លទ្ធផល​បែរជា​ធ្លាក់​ទៅ​វិញ។

(បេក្ខជន​ប្រឡង​បាក់ឌុប​ពេញ​ពីក្រ​សួង​ក្រោយ​ដាក់​ពាក្យ​តវ៉ារួច/រូបភាព៖ លន ហ្សាឌីណា)

ក្រុម​សិស្ស​រៀន​នៅ​សាលា​រដ្ឋ​ និង​ឯកជន​មួយ​ចំនួន​នៅ​ព្រឹក​នេះ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ក្រ​សួង​អប់រំ ដើម្បី​ស្នើសុំ​ឲ្យ​ក្រ​សួងពិនិត្យ​​មើល​ពិន្ទុមុខជ្ជា​គណិតវិទ្យា​ ប្រ​វត្តិវិទ្យា ជីវវិទ្យា​និង​អង់គ្លេស​ឡើង​វិញ។ សិស្ស​ដែល​បាន​ចូល​រួម​តវ៉ា​លើ​រឿង​នេះ​បាន​លើក​ឡើង​ថា​ខ្លួន​មិន​ពេ​ញ​ចិត្ត​នឹង​ពិន្ទុ​ដែល​​ទទួល​បាន​នោះ​ទេ​ ដោយ​ថា​មុខវិជ្ជា​ទាំងនេះ​ខ្លួន​បាន​ប្រាកដ​ថា​ធ្វើត្រូវ​ច្រើន តែ​បែរជា​ធ្លាក់មុខវិជ្ជាទាំងនេះ ឬបានពិន្ទុទាប​​ទៅ​វិញ។

​យុវសិស្ស​ ហ៊ិន តារា ដែល​បាន​ចូល​រួម​ក្នុងការ​តវ៉ា​នេះ លើក​ឡើង​ថាខ្លួន​មក​តវ៉ានេះ​ដើម្បី​ឲ្យ​ក្រ​សួង​ពិនិត្យឡើង​វិញ​លើ​មុខវិជ្ជាជីវទ្យា​ និង​អង់គ្លេស។

យុវសិស្ស​បាននិទ្ទេស​រួម​​Cរូប​នេះ​បញ្ជាក់ថា​ខ្លួន​បាន​ធ្វើ​មុខ​វិជ្ជាជីវ​វិទ្យា​បាន​ច្រើន​តែ​បែរ​ជា​បាន​និទ្ទេស​Eលើ​មុខវិជ្ជានេះ​ទៅវិញ។ ​យុវសិស្ស​រូបនេះ​បន្តថា៖ «ខ្ញុំ​អត់​សុខ​ចិត្ត​លើ​មុខវិជ្ជាជីវៈ​ និង​អង់គ្លេស ជីវៈ​ខ្ញុំ​បាន​និទ្ទេស​E ​ខ្ញុំ​ធ្វើ​បាន​ច្រើន​ដែរ ខ្ញុំ​សង្ស័យ​លើ​មុខ​វិជ្ជាពីរ​ហ្នឹង​បង»។​​​​​​

អ្នកនាំពាក្យ​ក្រ​សួង​អប់​រំ លោក បណ្ឌិត ឌី ខាំប៉ូលី ថ្លែង​ប្រាប់​ Sabay នាព្រឹក​នេះថា​ ក្រ​សួង​បាន​ដឹង​ពី​ការ​តវ៉ានេះ ហើយ​លោក​ថា​ជា​រៀង​រាល់​ឆ្នាំ​តែង​មាន​សិស្សក្នុង​ចំនួន​តិច​តួច​ដែល​​មិន​ពេញ​ចិត្ត​នឹង​លទ្ធ​ផល​បាក់ឌុប​នេះ។ លោក​ឲ្យ​ដឹងថា​គ្រប់​ដំណាក់​កាល​នៃ​ការ​ប្រ​ឡង​រហូត​ដល់​ការ​ប្រ​កាស​លទ្ធផល​ជាផ្លូវ​ការ​គឺក្រ​សួង​បាន​ពិនិត្យ​យ៉ាង​ល្អិត​ល្អន់ មិនមាន​ភាព​មិន​ប្រ​ក្រតីណាមួយ​កើត​ឡើង​នោះទេ។​

លោក​បណ្ឌិត​បន្ថែមថា៖ «ក្រ​សួង​មិន​លើកទឹក​ចិត្ត​ចំពោះការ​តវ៉ាហ្នឹងទេ [ហើយក៏​]មិន​បិទដែរ​ ​តែមិន​លើក​ទឹក​ចិត្ត​ឲ្យ​មានការ​តវ៉ា​ដែរ ដោយ​ក្រ​សួង​បាន​ពិនិត្យ​មើល​យ៉ាង​ល្អិត​ល្អន់​គ្រប់​ដំណើរការ​ប្រ​ឡង​ទាំង​អស់​រហូត​ដល់​ការ​ប្រ​កាស​លទ្ធផល​ផ្លូវ​ការហ្នឹង...​ជា​គោលការណ៍​​មិន​លើកទឹក​ចិត្ត​ឲ្យ​មានការ​តវ៉ា តែ​ដោយ​ឡែក​បេក្ខជន​បាន​មក​ដល់មុខ​ក្រសួង​ហើយ​ ក្រ​សួង​ក៏ទទួល​យក ដើម្បី​ពិនិត្យ​មើល​ ប៉ុន្តែ​​មិន​មាន​គោលការ​ណ៍​បើក​ចំហចំពោះការមក​តវ៉ា​ហ្នឹង​ទេ»។

​គួរ​រំឭ​ក​ថា​កាលពី​ឆ្នាំ​២០១៨ កន្លង​ទៅ​ក៏​មាន​បេក្ខជន​ប្រឡង​បាក់ឌុប​យ៉ាង​យោច​ណាស់​៥០០​នាក់​បាន​ដាក់ពាក្យ​តវ៉ាចំពោះ​លទ្ធ​ផល​ប្រ​ឡង​បាក់ឌុបនេះដែរ ហើយ​ក្រ​សួង​បាន​សម្រេច​ពិនិត្យ​ឡើង​វិញ និងបានធ្វើ​ឲ្យលទ្ធផល​ប្រ​ឡង​ប្រែប្រួល​ ជាពិសេស​អ្នកបាន​និទ្ទេស​A កើនពី​២៩០​នាក់ ដល់​៤០៨​នាក់​វិញ៕

អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម
;