កម្ពុជា-អឺរ៉ុប សហ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹងផលិត​ផលក្លែងក្លាយ

  • 2019-09-12 04:18:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងមហាផ្ទៃ បាន​ធ្វើ​ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាង គណៈ​កម្មាធិ​ការ​ប្រយុទ្ធ​ប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក.) និង​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា (EUROCHAM) ស្តីពី “ កិច្ចសហ​ប្រតិបត្តិការ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការនាំចូល ការផលិត និង​ការចែកចាយនូវផលិតផលក្លែងក្លាយ នៅក្នុងព្រះរាជា​ណាចក្រ​កម្ពុជា ” នៅ​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួងមហាផ្ទៃ។

រូបតំណាង
ពិធីនេះ ប្រព្រឹត្តទៅបានយោងតាមសិទ្ធិប្រទាន លេខ ៤៦ ស.ប.ទ ចុះថ្ងៃទី ២១ ខែមិថុនា​ឆ្នាំ​២០១៩ របស់ រាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រទានសិទ្ធិពេញសមត្ថភាពជូន លោក មៀច សុផាន់ណា រដ្ឋ​លេខាធិការក្រសួងមហាផ្ទៃ និង​ជា​ប្រធានគណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ក្លែងក្លាយ (គ.ប.ផ.ក.) ដើម្បីចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នានេះ។

ក្នុង​ពិធី​នេះ​មាន​ការ​ចូល​រួម​ក្រោមអធិបតីភាព លោក មៀច សុផាន់ណា រដ្ឋលេខាធិការ​ក្រសួង​មហា​ផ្ទៃ និង​ជាប្រធាន គ.ប.ផ.ក. លោក ឡាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ លោក ARNAUD Darc ប្រធាន​សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា និងមានការអញ្ជើញចូលរួមពី លោក Hidehisa Horinouchi អតីត ឯកអគ្គ​រដ្ឋទូតជប៉ុន ប្រចាំនៅកម្ពុជា លោក Philippe Baudry ប្រធាន​បេសក​កម្ម​ពាណិជ្ជកម្ម​នៃស្ថានទូតបារាំងប្រចាំ​នៅ​កម្ពុជា និងថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់​ដឹក​នាំ គ.ប.ផ.ក. អង្គទូតនានាប្រចាំនៅកម្ពុជា តំណាង អគ្គនាយកដ្ឋាននីមួយៗ ចំណុះ​ក្រសួង​មហាផ្ទៃ អង្គការនានា សមាជិក សមាជិកា នៃគ.ប.ផ.ក. និង EUROCHAM រួមទាំង ក្រុម​ហ៊ុន​ឯក​ជន សរុបជាង ២០០រូប៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;