ទីតាំង២កន្លែងដែលគ្រប់មេដឹកនាំពិភពលោកទាំងអស់មកកម្ពុជាទៅខានមិនបាន

  • 2019-09-12 10:06:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មានទីតាំង២កន្លែងដែលគ្រប់មេដឹកនាំទាំងអស់មិនថានៅអាស៊ី ឬមកពីគ្រប់ប្រទេសលើពិភពលោកដែលមានទស្សនៈកិច្ចផ្លូវរដ្ឋ និងផ្លូវការនៅកម្ពុជាតែងតែមានដាក់ក្នុងតារាងកម្មវិធីទស្សនៈកិច្ចទាំងអស់។

ទីតាំង២កន្លែងដែលគ្រប់មេដឹកនាំពិភពលោកទាំងអស់មកទស្សនៈកិច្ចនៅកម្ពុជាដែលត្រូវទៅទស្សនា និងធ្វើការគោរពនោះគឺ " វិមានឯករាជ្យ" និង "ព្រះបរមរូបសម្តេចតាព្រះបរមរតនកោដ្ឋ" ។ ទីតាំង២កន្លែងនេះរាល់កម្មវិធីទស្សនៈកិច្ចមេដឹកនាំប្រទេសទាំងអស់ពេលមកកម្ពុជាគឺត្រូវយកកម្រងផ្កាមកដាក់ និងថ្វាយដើម្បីគោរពទាំងអស់។

ខាងក្រោមនេះគឺជាបណ្តុំរូបរបស់ លោក ថងលុន ស៊ីសុលីត នាយករដ្ឋមន្រ្តីឡាវ មកដាក់ថ្វាយកម្រផ្កានៅទីតាំងទាំង២នេះ ៖

*រូបនៅវិមានឯករាជ្យ

*រូបនៅព្រះបរមរូបព្រះបរមរតនកោដ្ឋ

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;