កុំទៅចំណុចសាឡង់បុកសសរស្ពានព្រែកតាមាក់ឱ្យសោះ អ្នកធ្វើដំណើរតាមផ្លូវទឹក
- 2019-09-13 01:25:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំទៅចំណុចសាឡង់បុកសសរស្ពានព្រែកតាមាក់ឱ្យសោះ អ្នកធ្វើដំណើរតាមផ្លូវទឹក
ចន្លោះមិនឃើញ
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានប្រកាសបិទចរាចរណ៍នាវា ជលយាន ជលយានយន្តគ្រប់ប្រភេទតាមផ្លូវទឹកទន្លេមេគង្គ ចំណុចស្ពានព្រែកតាមាក់ ស្ថិតក្នុងស្រុកខ្សាច់កណ្តាល និងស្រុកមុខកំពូល ខេត្តកណ្តាល ជាបណ្តោះអាសន្ន ចាប់ពីម៉ោង ៦ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ រហូតដល់មានសេចក្តីជូនដំណឹងជាថ្មី។ នេះបើតាមសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១២ ខែកញ្ញា។
ការប្រកាសនេះ ធ្វើឡើងក្រោយពេលមានឧបទ្ទវហេតុសាឡង់ដឹកខ្សាច់ជាប់គាំងនៅសសរស្ពានព្រែកតាមាក់ ហើយក្រុមការងារខាងបច្ចេកទេសកំពុងធ្វើការជួយសង្គ្រោះ៕