ដំណឹង​ដ៏រន្ធត់ពី​អ្នកដែល​ថតរូប​ជាប់​បុរស​ម្នាក់​​ឈរពាំង​រថក្រោះ​ នៅ​ទីលាន​ធានអានមីន

  • 2019-09-13 07:44:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Charlie Cole ដែល​ជាអ្នកថតរូប​ជាប់ បុរស​ម្នាក់​ឈរពាំង​ក្បួន​រថក្រោះ​របស់​រដ្ឋាភិបាលចិន នៅទីលានធានអានមីន បាន​ទទួលមរណភាព​ហើយ ក្នុងអាយុ៦៤ឆ្នាំ នៅកោះបាលី ប្រទេស​ឥណ្ឌូណេស៊ី នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ​២០១៩។

សូម​ជម្រាប​ថា បុរសដែលឈរពីមុខរថក្រោះក្នុងរូប​នេះ ត្រូវបានគេដាក់ឈ្មោះថា «Tank Man»។ ការ​ឈរពាំង​បែបនេះ គឺក្រោយពេល​ដែល​កម្លាំង​រដ្ឋាភិបាល​ចិន បាន​បង្ក្រាបការធ្វើបាតុកម្ម​របស់​​ក្រុមនិស្សិត នៅទីលានធានអានមីន កាលពី​ឆ្នាំ១៩៨៩។

លោក Charlie Cole​ ដែល​ជាអ្នកថតរូប​ឱ្យសារព័ត៌មាន Newsweek បាន​ថតរូបភាព​ខាងលើនេះ ចេញពីសណ្ឋាគារមួយ​កន្លែងកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ​២០១៩។ ប៉ុន្តែក្រោយពេលថតរួច គឺលោកបាន​យកវាទៅលាក់ទុកក្នុងបន្ទប់ទឹក​នៃ​បន្ទប់​សណ្ឋាគារ​នោះ។

នៅ​ឆ្នាំ១៩៩០ លោកបាន​ទៅរស់នៅកោះបាលី ហើយ​រូបនេះ​បានធ្វើឱ្យលោក​ឈ្នះ​ពានរង្វាន់ World Press Photo Award។

មកដល់បច្ចុប្បន្ននេះ រូបថត Tank Man នេះ ត្រូវបានរដ្ឋាភិបាលចិន​ហាមឃាត់​មិនឱ្យបង្ហោះ ឬចែកចាយ​ជាសាធារណៈឡើយ៕

ប្រភព៖ Independent ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;