Salah ​យក​រឿង​ Mane ​អន់​ចិត្ត​​ផុស​លើ​បណ្ដាញ​សង្គម​ ​អត់​សរសេរ​អ្វី​សោះ​ ​ដាក់​តែ​រូប​សើច!

  • 2019-09-14 08:54:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​គាំទ្រ​បាល់​ទាត់​ជុំវិញ​ពិភពលោក​ រួម​ទាំង​នៅ​កម្ពុជា​ផង​ដែរ ​ប្រាកដ​ជា​បាន​ដឹង​ រឿង​រ៉ាវ​អាក់​អន់​ស្រពន់​ចិត្ត​រវាង​កីឡាករ​ល្បឿន​លឿន​ Sadio Mane ​ទៅ​លើ​មិត្ត​រួម​ក្រុម​ពាក់​អាវ​លេខ ១០ ​​Mohamed Salah​។

រូបតំណាង

​ក្រោយ​ដឹង​ថា​ កូន​ក្រុម​ខ្លួន​លួច​តូច​ចិត្ត​បែប​នេះ ​គ្រូ​បង្វឹក​សញ្ជាតិ​អាល្លឺម៉ង Jugen Klopp ​ក៏​បាន​ចេញ​មក​បកស្រាយ​ និង​បាន​សម្រួល​រួចរាល់​ តាំង​ពី​ថ្ងៃ​នោះ​មក​​ហើយ​ដែរ ថាគ្មាន​ទេ​ជម្លោះ​វែងឆ្ងាយរវាងកូនក្រុមទាំង ២។

​យ៉ាង​ណា​មិញ​​ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ ​​ភាគី​ម្ខាង​ទៀត​គឺ Salah ​មិន​ទាន់​ចេញ​មក​និយាយ​បកស្រាយ​នៅ​ឡើយ​ទេ​ ​ស្រាប់​តែ​ថ្ងៃ​នេះ​រូប​គេ​ ​បាន​ផុស​លើ​បណ្ដាញ​សង្គម Twitter ​គណនីផ្ទាល់ខ្លួន (រំលង ១២ ម៉ោង​មុន​) ​ជា​លក្ខណៈ​​អស់​សំណើច​ ជាមួយ​នឹង​រូប​ GIF Troll ​អត់​សរសេរ​អ្វី​សោះ​ ​ដាក់​តែ​រូប​សើច! (ប៉ុណ្ណឹង​អាច​ចេញ​ចម្លើយ​បាន​ហើយ​!!!!)។

រំឮកដែរថា ក្នុង​ប្រកួត​ដែល​ Liverpool យក​ឈ្នះ​ Burnley ៣​ ទល់​នឹង​០​ Mane បាន​ផ្ទុះ​កំហឹង​ដាក់​ Salah ក្រោយ​ខ្សែ​ប្រយុទ្ធ​អេហ្ស៊ីប​រូប​នេះ​មាន​ភាព​អាត្មានិយម​មិន​បញ្ជូន​បាល់​ឲ្យ​រូប​គេ​ដែល​ពេល​នោះ​ឈរ​ម្នាក់​ឯង​ស៊ុត​ បែរ​ជា​សុខ​ចិត្ត​ទាត់​ចោល​ទៅ​វិញ។​

កន្លែងដែល Salah មិនព្រមបញ្ជូនបាល់ឲ្យ Mane

ចង់ដឹងច្បាស់សូមចុចលើ link នេះ

ប្រភព៖ Mirror ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម
;