ខ្សែ​ប្រយុទ្ធ​ Chelsea កំពុង​ឡើង​ជើង Tammy Abraham មាន​ប្រភព​មក​ពី​ណា?

  • 2019-09-16 04:37:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពី​ខ្សែ​ប្រយុទ្ធ​មិន​សូវ​មាន​អ្នក​ស្គាល់​ ប៉ុន្តែ​ពេល​នេះ Tammy Abraham កំពុង​ឆ្នៃ​​កេរ្តិ៍ឈ្មោះ​ខ្លួន​ឯង​​ក្នុង​ក្របខ័ណ្ឌ Preamier League បន្ទាប់​រក​បាន​គ្រាប់​ស្ទើរ​តែ​គ្រប់​ការ​ប្រកួត​ឲ្យ Chelsea។

នៅ​ចាំ​បាន​ថា​កាល​ពី​ប្រកួត​បើក​ឆាក Preamier League គ្រប់​គ្នា​​​ឆ្ងល់​ថា Abraham ជា​នរណា​មក​ពី​ណា​បាន Frank Lampard ​ទុក​ចិត្ត​ដាក់​ឲ្យ​លេង​ជាមួយ Manchester United។ ជា​ការ​ពិត​ប្រកួត​នេះ Abraham មិន​ទាន់​ធ្វើ​បាន​ល្អ​ទេ ពោល Man Utd ឈ្នះ ៤-០។ ប៉ុន្តែ​ប្រកួត​ក្រោយ​ៗ​នេះ​ខ្សែ​ប្រយុទ្ធ​ស្បែក​ខ្មៅ​រូប​​ខាង​លើ​​​ជួយ​ក្រុម​ច្រើន​ រក​បាន​៧​គ្រាប់​ហើយ ក្នុង​ការ​បង្ហាញ​ខ្លួន​៥​ប្រកួត​ដំបូង​ឲ្យ​តោ​ខៀវ​រដូវ​កាល​នេះ។

​តាម​ពិត​ទៅ Abraham បច្ចុប្បន្ន​មាន​វ័យ​២១​ឆ្នាំ​សញ្ជាតិ​អង់គ្លេស​មាន​ប្រភព​​ចូល​ហាត់​លេង​បាល់​ដំបូង​​ជាមួយ​​យុវជន Chelsea ផ្ទាល់​តែ​ម្ដង​ក្នុង​ឆ្នាំ​២០០៤។ ​អស់​រយៈ​កាល​ជា​យូរ ឆ្នាំ​២០១៦​រូប​គេ​មាន​ឱកាស​ឡើង​មក​លេង​ក្រុម​ធំ​របស់ Chelsea តែ​បង្ហាញ​ខ្លួន​បាន​​តែ​២​ប្រកួត​គត់ និង​មិន​មាន​ការ​ទាត់​បញ្ចូល​ទី​ទេ។

ដោយ​សារ​តែ​សមត្ថភាព​នៅ​ខ្ចី​តោ​ខៀវ​បាន​ឲ្យ​ Abraham ខ្ចី​ជើង​ទៅ​ក្លឹប​មធ្យម​​ៗ​ជា​ច្រើន​ដើម្បី​ពង្រឹង​សមត្ថភាព។ ក្លឹប​ដែល​ Abraham ធ្លាប់​ទៅ​លេង​ឲ្យ​មាន Bristol City, Swansea City និង​ Aston Villa។ ក្នុង​ក្លឹប Bristol City ដែល​លេង​នៅ​ក្របខ័ណ្ឌ Championship យុវជន​ខាង​​រក​បាន​​ដល់​២៣​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៤១​ប្រកួត។

មើល​ឃើញ​សមត្ថភាព​ឡើង​ល្អ ក្នុង​រដូវ​កាល​នេះ Chelsea បាន​កោះហៅ​ឲ្យ Abraham ឡើង​មក​លេង​ក្រុម​ធំ​តែ​ម្ដង។ បើ​និយាយ​ពី​ជម្រើស​ជាតិ​អង់គ្លេស​វិញ Abraham ជាប់​តាំង​តែ​ពី U18, U19 ,U21 និង​ធ្លាប់​លេង​ឲ្យ​ក្រុម​ធំ​២​ប្រកួត​ផង​ដែរ៕

ទស្សនា​បច្ចេកទេស​លេង​របស់ Tammy Abraham នៅ Chelsea

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
;