ឧត្តមសេនីយ៍​ឯក ឆាយ គឹមខឿន៖ មនុស្ស​៦នាក់​ត្រូវចាប់ខ្លួន ពាក់ព័ន្ធ​នឹង​ការប៉ុនប៉ង​ផ្តួល​រំលំ​រាជរដ្ឋាភិបាល

  • 2019-09-16 06:12:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ លោក​ឧត្តមសេនីយ៍​ឯក ឆាយ គឹមខឿន បានបញ្ជាក់​ប្រាប់ [ខ្លីៗ] នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ​២០១៩​ថា រហូតមក​ដល់​ពេលនេះ សមត្ថកិច្ច​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន ០៦​នាក់ ពាក់ព័ន្ធ​ការធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​ផែនការ​ត្រៀម​លក្ខណៈ​ប៉ុនប៉ង​ចង់ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ តាមរយៈ​ការធ្វើ​បដិវត្តន៍​ពណ៌ ការបង្ក​អសន្តិសុខ​បំពុល​បរិយាកាស​សង្គម។

លោក​ឧត្តមសេនីយ៍​ឯក ឆាយ គឹមខឿន
លោក​ឧត្តមសេនីយ៍​ឯក ឆាយ គឹមខឿន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «**ការចាប់ខ្លួន​នេះ រហូតមកដល់ពេល​នេះ មានចំនួន៦​នាក់​ហើយ ពាក់ព័ន្ធនឹង​បុគ្គល​ដែល​ដើរផ្សព្វផ្សាយ​ផែនការ​ត្រៀមលក្ខណៈ​ចង់ផ្តួល​រំលំ​រាជរដ្ឋាភិបាល ចង់មក​ដណ្តើម​យកអំណាច​តាមរយៈការ​ធ្វើបដិវត្តន៍​ពណ៌ តាមរយៈ​ការរៀបចំ​ផែនការ​បង្កអសន្តិសុខ​សង្គម។ ហេតុនេះ​រាជ​រដ្ឋាភិបាល និងកម្លាំង​សមត្ថកិច្ច​មិនអាច​អនុញ្ញាតឲ្យ​គាត់មក​បង្ក​ព្យុះភ្លៀង​នៅពេលដែល​ស្រុកទេស​កំពុងមាន​សន្តិភាព​នោះ​បានទេ អ៊ីចឹង​ត្រូវតែ​បង្ក្រាប​ហើយ**»។

អ្នកទាំង៦នាក់ ដែលត្រូវចាប់ខ្លួនរួមមាន៖

១. ឈ្មោះ យ៉ាត ភារម្យ

២. ឈ្មោះ ទុំ ប៊ុនថន

៣. ឈ្មោះ យូ ចាន់ធានី

៤. ឈ្មោះ លី ម៉េងឃាង

៥. ឈ្មោះ លី លីន

៦. ឈ្មោះ ឈុន ថៃយុទ្ធ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;