វីដេអូ៖ កីឡាករ​គុនខ្មែរ ឃីម បូរ៉ា ផ្ដួល​ម្ចាស់​ផ្ទះ​ថៃ​ឲ្យ​សន្លប់​ នៅ MX Muay Xtreme

  • 2019-09-16 08:28:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​គុនខ្មែរ ឃីម បូរ៉ា បាន​ប្រើ​ពេល​ត្រឹម ៣ទឹក ដើម្បី​ផ្ដួល​កីឡាករ​ម្ចាស់​ផ្ទះ​ថៃ ROBOCOP TOR.MORSRI ឲ្យ​សន្លប់ ក្នុង​ការប្រកួត​កម្មវិធី MX Muay Xtreme នៅ​បាងកក កាលពីថ្ងៃអាទិត្យ​ម្សិលមិញ។

នៅ​ក្នុង​ការប្រកួត​នេះ បូរ៉ា ដែល​ជា​ប្អូន​បង្កើត​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម ឃីម ឌីម៉ា បាន​ព្យាយាម​វាយ​សម្រុក​ទៅ​លើ​កីឡាករ​ថៃ យ៉ាងខ្លាំងក្លា ជា​ពិសេស​គឺ​ការ​ទាត់​ខ្ពស់ និង​ការ​ប្រើ​កែង​ដ៏​មុត​ស្រួច។ នៅ​ក្នុង​ទឹក​ទី៣ បូរ៉ា បាន​ព្យាយាម​ទាត់​ និង​ចាប់​ផ្ដួល មុន​ប្រើ​កែង​ដ៏​មុត​ស្រួច ធ្វើ​ឲ្យ​កីឡាករ​ថៃ ងើប​លែង​រួច។

ឃីម បូរ៉ា វាយកែង​លើ​កីឡាករ Robocop (រូបភាព៖ MX Muay Xtreme)
សូម​បញ្ជាក់ថា ឃីម បូរ៉ា ចេញទៅប្រកួត​លើកនេះ គឺ​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន ច័ន្ទរាជ្យ ម្ចាស់​ក្លឹប​ Cambodian Top Team៕

សូមទស្សនា​វីដេអូនៃការប្រកួត ខាងក្រោមនេះ៖

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;