សូម​ប្រុងប្រយ័ត្ន! យប់​នេះ​ ឬ​ព្រឹក​ស្អែក ទឹកស្ទឹងសង្កែនឹងកើនឡើង​ខ្ពស់

  • 2019-09-16 09:16:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាមសេចក្តីរាយកាណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ឱ្យដឹងថា ដោយសារមានភ្លៀងធ្លាក់ច្រើននៅផ្នែកខាងលើ នៃស្រុកសំឡូត ខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី១៥ នឹងព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ បាន​បណ្តាលឲ្យទឹកនៅអាងស្តុកទឹកទំបន់ពហុបំណងសេកសក ឡើងខ្លាំង។

​មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង នឹងបើកទ្វារទឹកបន្ធូរស្ថានភាពទឹកខាងលើ នៅតាមស្ទឹងសង្កែ ដូច្នេះ យប់នេះ ឬព្រឹកស្អែក ទឹកនៅក្នុងស្ទឹងសង្កែទីរួមខេត្តបាត់ដំបង នឹងកើនឡើងខ្ពស់ អាស្រ័យ​ហេតុនេះ អាជ្ញាធរខេត្តបាន​អំពាវនាវឱ្យ​បងប្អូនមេត្តាមានការប្រុងប្រយត្ន័ខ្ពស់៕

រូបភាព និងអត្ថបទ៖ រដ្ឋបាលខេត្តបាត់ដំបង

អត្ថបទថ្មី
;