រក​ឃើញ​ទីតាំង​បើក​ការ​វាយ​ប្រហារ​រោងចក្រ​ប្រេង​អារ៉ាប៊ីសាអ៊ូឌីត​

  • 2019-09-18 04:28:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​មួយ​ក្រុម​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ​សហរដ្ឋ​បាន​រក​ឃើញ​ទីតាំង​មួយ​នៅ​ខាង​ត្បូង​ប្រទេស​អ៊ីរ៉ង់​ ដែល​ពួក​គេ​សង្ស័យ​ថា​ជា​ទីតាំង​បង្ហោះ​ដ្រូន​ និង​មីស៊ីល​ ក្នុង​ការ​វាយ​ប្រហារ​ហេដ្ឋារចនាសម្ព័ន្ធ​ផលិត​ប្រេង​របស់​អារ៉ាប៊ីសាអ៊ូឌីត​កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​កញ្ញា​ ឆ្នាំ​២០១៩​ ពោល​គឺ​មិន​មែន​បាញ់​ចេញ​ពី​ប្រទេស​​យេមែន ដូច​ការអះអាង​ទេ។

ចុច​អាន​បន្ថែមរក​ឃើញ​ប្រភព​អាវុធ​ដែល​ប្រើ​ក្នុង​ការ​វាយ​ប្រហារ​រោងចក្រ​ប្រេង​អារ៉ាប៊ីសាអ៊ូឌីត​

មន្រ្តី​ខាង​លើ​បាន​និយាយ​បន្ថែម​ទៀត​ថា​ ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​អារ៉ាប៊ីសាអ៊ូឌីត​មិន​បាន​បាញ់​ទម្លាក់​ដ្រូន​ និង​មីស៊ីល​ទាំង​នេះ​ទេ​ ដោយ​សារ​ប្រព័ន្ធ​នេះ​គឺ​បាន​បែរ​ទៅ​រក​ប្រទេស​យេមែន​ដែល​ធ្លាប់​បាញ់​មីស៊ីល​កាល​ពី​ពេល​កន្លង​មក​។

ក្រុម​ឧទ្ទាម​ Houthi ដែល​មាន​សញ្ជាតិ​យេមែន​ ហើយ​មាន​ទំនាក់​ទំនង​ជា​មួយ​រដ្ឋាភិបាល​អ៊ីរ៉ង់​ បាន​អះអាង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​រោងចក្រ​ចម្រាញ់​ប្រេង​នៅ​តំបន់​ Abqaiq និង​តំបន់​អណ្ដូង​ប្រេង Khurais ​។ ពួក​គេ​ក៏​បាន​ធ្លាប់​វាយ​ប្រហារ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​កាល​ពី​មុន តែ​ខុស​ពី​លើក​មុន​ត្រង់​មីស៊ីល​លើក​នេះ​បាន​ហោះ​ពី​ទិស​ខាង​ជើង​ ដោយ​កាល​ពី​មុន​ហោះ​ពី​ទិស​ខាង​ត្បូង​ ធ្វើ​ឲ្យ​គេ​សង្ស័យ​ថា​មិន​មែន​បាញ់​ពី​ប្រទេស​យេមែន​ទេ​។

ប្រធានាធិបតី​អ៊ីរ៉ង់​ លោក​ Hassan Rouhani  ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ ដោយ​លោក​បាន​និយាយ​ថា​ ការ​វាយ​ប្រហារ​នេះ​គឺ​ជា​ទង្វើ​សងសឹក​របស់​ប្រជាជន​យេមែន​ទៅ​អារ៉ាប៊ីសាអ៊ូឌីត​វិញ​។

ក្រោយ​ការ​វាយ​ប្រហារ​នេះ​ តម្លៃ​ប្រេង​អារ៉ាប់​បាន​កើន​ឡើង​ ២០% រហូត​ឈាន​ដល់​ ៧១,៩៥ ដុល្លារ ក្នុង​មួយ​បារ៉ែល​។ រដ្ឋមន្ត្រី​ក្រសួង​ប្រេង​អារ៉ាប៊ីសាអ៊ូឌីត​ បាន​រំពឹង​ថា​ផលិតកម្ម​ប្រេង​នឹង​ដំណើរ​ការ​ពេញ​លេញ​វិញ​នៅ​ចុង​ខែ​នេះ។ ចំពោះការ​ខូចខាត​របស់​​​រោងចក្រ​ប្រេងនេះ ត្រូវ​បាន​ស្ដារ​ឡើង​វិញ​បាន​ពាក់កណ្ដាលហើយ​៕

ប្រភព៖ BBC ប្រែ​សម្រួល៖ សុខ វេងឈាង

អត្ថបទពេញនិយម
;