កំណប់​​ដ៏​មាន​តម្លៃ​ទាំង​១០​ដែល​មនុស្ស​នៅ​តែ​​​កំពុង​ស្វែង​រក​ដល់​សព្វ​ថ្ងៃ​

  • 2019-09-19 09:22:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​លើ​​លោក​នេះ​មាន​កំណប់​ទ្រព្យ​ជា​ច្រើន​កន្លែង​ស្ថិត​នៅ​ជា​អាថ៌កំបាំង និង​មនុស្ស​គ្រប់​គ្នា​កំពុង​ស្វះស្វែង​រក ប៉ុន្តែ​នៅ​តែ​រក​មិន​ឃើញ​ បើ​ជា​ស្វែង​រក​ច្រើន​ឆ្នាំ​កន្លង​ទៅ​ហើយ​ក្តី។ ខាង​ក្រោម​ជា​កំណប់​ទ្រព្យ​​ដ៏​មាន​តម្លៃ​សំខាន់​ៗ​ចំនួន​១០​កន្លែង​ល្បី​ថា មនុស្ស​ម្នា​កំពុង​ស្វែង​រក។

១-​រតន​សម្បត្តិ​របស់​លោក​ Forest Fenn

លោក Forest Fenn ជា​អ្នក​​ប្រមូល​ទិញ​ទ្រព្យ​សម្បត្តិ​​ដ៏​ល្បី​ និង​សំបូរ​ទ្រព្យ​ច្រើន​បាន​កើត​ជំងឺ​មហារីក​ជង្គង់​កាល​ពី​ឆ្នាំ​១៩៨៨។ រយៈ​ពេល​ជីវិត​រស់​នៅ​១​ឆ្នាំ​ចុង​ក្រោយ​ លោក​បាន​ទៅ​ភ្នំ​ Rocky Mountains និង​​លាក់​ទុក​ទ្រព្យ​សម្បត្តិ​ដ៏​មហាសាល​នៅ​ទី​នោះ​ដែល​ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា តម្លៃ​ប្រមាណ​​ពី​១​លាន​ទៅ​៣លាន​ដុល្លារ​អាមេរិក​​ដែល​រហូត​ដល់​ពេល​នេះ​មិន​ទាន់​មាន​នរណា​ម្នាក់​រក​ឃើញ​នៅ​ឡើយ។

២-រូប​ចម្លាក់​សត្វ​ទីទុយ​មាស

បុរស​ម្នាក់​ដែល​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ Max Valentine កាល​ពី​ឆ្នាំ​១៩៩៣​បាន​អះអាង​ថា គាត់​បាន​លាក់​ទុក​ចម្លាក់​ទីទុយ​មាសមួយ​នៅ​ French Country Side។​ គាត់​ថា បើ​នរណា​ម្នាក់​រក​ឃើញ​ គាត់​នឹង​​ផ្តល់​ប្រាក់​រង្វាន់​១​លាន​ដុល្លារ​អាមេរិក។ មនុស្ស​ជា​ច្រើន​បាន​ព្យាយាម​ស្វែង​រក​ ប៉ុន្តែ​រហូត​ដល់​ពេល​នេះ​គ្មាន​នរណា​ម្នាក់​រក​ឃើញ​ឡើយ។

៣-មាស​​របស់​លោក​ Thomas Beale

លោក​ Thomas Beale ជា​កម្មករ​អណ្ដូង​រ៉ែ​ដែល​បាន​រក​ឃើញ​មាស​​ដែល​មាន​តម្លៃ​ប្រមាណ​៦៣​លាន​ដុល្លារ​អាមេរិក​ជា​មួយ​មិត្ត​ភក្តិ​ពីរ​បី​នាក់​កាល​ពី​ឆ្នាំ​១៨១៦។ ពួក​គេ​មិន​ចង់​ឲ្យ​ក្មេង​ៗ​ដឹង​ ក៏​​បាន​យកមាស​ទាំង​នោះ​​ទៅ​លាក់​ទុក​​។ លោក​ Thomas បាន​សរសេរ​លេខ​សម្ងាត់​៣​​ដែល​រៀបរាប់​ពី​កន្លែង​​លាក់​​​​ ទ្រព្យ​សម្បត្តិ​នោះ​ជា​អ្វី​ និង​ឈ្មោះ​របស់​អ្នក​រក​ឃើញ​ទាំង​ពីរ​បី​នាក់​នោះ​ ដូច្នេះ​ពួក​គេ​អាច​ដឹង​ថា​ ទ្រព្យ​នោះ​ជា​កម្មសិទ្ធិ​របស់​នរណា។ លោក​បាន​ដាក់​លេខ​សម្ងាត់​ក្នុង​ប្រអប់​មួយ​ឲ្យ​ទៅ​បុរស​ឈ្មោះ​ Robert Morris ដែល​ត្រូវ​បាន​គេ​គិត​ថា​ជា​អ្នក​បើក​ប្រអប់​​ បន្ទាប់​ពី​១០​​ឆ្នាំ​ក្រោយ។ រឿង​រ៉ាវ​នោះ​ក៏​នៅ​អាថ៌កំបាំង​រហូត​ដល់​សព្វ​ថ្ងៃ។

៤-គជ់​​នៅ​សមុទ្រ​ Salton

ឆ្នាំ​១៦១២​ នាវា​មួយ​គ្រឿង​បាន​លិច​នៅ​​ Juan De Iturbe តំបន់​ឆ្លង​កាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ ពាក្យ​ចចាមអារ៉ាម​ថា​ នាវា​នោះ​លិច​នៅ​កន្លែង​សព្វ​ថ្ងៃ​គេ​ហៅ​ថា​ Salton Sea ​ក្នុង​វាល​ខ្សាច់​ Mojave Desert។ គេ​និយាយ​​ថា​ មាន​បុរស​ៗ​បាន​​ធ្លាក់​ចេញ​ពី​នាវា​ និង​បាន​យក​គជ់​ដ៏​មាន​តម្លៃ​ជា​ច្រើន​​ទៅ​លាក់​ដែល​ធ្វើ​ឲ្យ​មនុស្ស​ម្នា​តាម​រក​រហូត​ដល់​សព្វ​ថ្ងៃ។ រឿង​នេះ​ល្បី​រហូត​ត្រូវ​បាន​គេ​ផលិត​ចេញ​ជា​ខ្សែ​ភាពយន្ត​ ប៉ុន្តែ​ក្នុង​ភាព​យន្ត​បង្ហាញ​ថា រក​គជ់​ឃើញ​ក្នុង​ឆ្នាំ​១៨៧០។

៥-ត្បូង​ពេជ្រ​នៅ​ទី​ក្រុង​ឡុងដ៍​

រតនសម្បត្តិ​នេះ​ត្រូវ​បាន​ចោរ​​២​នាក់​បាន​ប្លន់​យក​​ក្នុង​ហាង​គ្រឿង​អលង្ការ​មួយ​ក្នុង​ទី​ក្រុង​ឡុងដ៏​ ប្រទេស​អង់គ្លេស​កាល​ពី​ឆ្នាំ​២០០៩។ ​ត្បូង​ពេជ្រ​នោះ​​មាន​ចំនួន​៤៣​គ្រាប់​ដែល​មាន​តម្លៃ​ប្រមាណ​៦៥​លាន​ដុល្លារ​អាមេរិក។ ចោរ​ទាំង​ពីរ​នាក់​នោះ​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​ហើយ​ ប៉ុន្តែ​ត្បូង​ពេជ្រ​​នៅ​តែ​​​មិន​អាច​រក​​ឃើញ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ស្វែង​រក​រហូត​ដល់​បច្ចុប្បន្ន។

៦-​មកុដ​ពេជ្រ​​ Irish

មនុស្ស​ម្នា​កំពុង​ស្វែង​រក​មកុដ​ពេជ្រ​ Irish ដែល​បាន​បាត់​តាំង​ពី​ឆ្នាំ​១៩០៧។ អ្នក​បោស​សំអាត​ដែល​ធ្វើ​ការ​នៅ​ប្រាសាទ​ Dublin Castle បាន​ដឹង​ថា មកុដ​​ពេជ្រ​បាន​​បាត់​ពី​បណ្ណាល័យ​ បើ​ទោះ​​ជា​សោ​សុវត្ថិភាព​នៅ​ចាក់​​​ក៏​​ដោយ។ មកុដ​ពេជ្រ​​នោះ​ត្រូវ​បាន​គេ​និយាយ​ថា​ មាន​តម្លៃ​ប្រមាណ​១៣៤០០០០​ដុល្លារ​អាមេរិក។

៧-ត្បូង​ពេជ្រ​​ Florentine

​ត្បូង​ពេជ្រ​ Florentine មាន​ពណ៌​លឿង​ដែល​ស្រស់​ស្អាត​បំផុត​​​​ត្រូវ​បាន​គេ​វាយ​តម្លៃ​ប្រមាណ​៧៥០០០០​ដុល្លារ​អាមេរិក​​អំឡុង​សង្គ្រាម​លោក​លើក​ទី​១។ ​ត្បូង​ពេជ្រ​ដែល​មាន​ប្រភព​ពី​ប្រទេស​ឥណ្ឌា​នេះ​ប្រហែល​ជា​គេ​រក​ឃើញ​ឆ្នាំ​១៤៧៦ និង​ឆ្នាំ​ទសវត្សរ៍​ឆ្នាំ​១៧០០​ត្រូវ​បាន​គេ​ដាក់​នៅ​ភ្ជាប់​​នឹង​​គ្រឿង​មកុដ​ពេជ្រ​ Hapsburg Crown Jewels បន្ទាប់​ពី​លោក​ Francis Stephan រៀប​ការ​នឹង​ Maria Theresa ហើយ​ក៏​យក​ពេជ្រ​នោះ​ទៅ​ទី​ក្រុង​ Vienna។ អំឡុង​សង្គ្រាម​លោក​លើក​ទី​២​ ចក្រភព​អូទ្រីស​បាន​ដួល​រលំ ហើយ​ស្តេច​ Charless ទី​១​បាន​យក​គ្រឿង​ពេជ្រ​ជា​ច្រើន​ទៅ​ជា​មួយ​ក្នុង​នោះ​មាន​ទាំង​ពេជ្រ​ Florente ផង​ដែរ​ដើម្បី​ភៀស​ខ្លួន​ទៅ​ប្រទេស​ស្វីស។ ពេជ្រ​នោះ​ត្រូវ​បាន​គេ​លួច​​ប្រហែល​ជា​ឆ្នាំ​១៩១៨​ និង​យក​ទៅ​អាហ្វ្រិក​ខាង​ត្បូង។ អ្នក​ខ្លះ​និយាយ​ថា ត្រូវ​បាន​គេ​លួច​យក​ទៅ​លក់​នៅ​អាមេរិក​​ក្នុង​ឆ្នាំ​១៩១៨។ រហូត​ដល់​ពេល​នេះ​ស្ថិត​នៅ​ជា​អាថ៌កំបាំង​ និង​កំពុង​ស្វែង​រក។

៨-កោះ​អាថ៌កំបាំង​ Oak Island Mystery

កោះ​នេះ​ស្ថិត​នៅ​តំបន់​ឆ្នេរ​សមុទ្រ​ Nova Scotia ប្រទេស​កាណាដា​ដែល​ត្រូវ​បាន​គេ​ជឿ​ថា មាន​រឿង​រ៉ាវ​អាថ៌កំបាំង​ច្រើន និង​សំបូរ​រតន​សម្បត្តិ​​​ត្រូវ​បាន​កប់​ទុក​ ជា​ពិសេស​គ្រឿង​អលង្ការ​បុរាណ។ កាន់​តែ​ច្បាស់​គឺ​ Money Pit ដែល​ជា​ទម្រង់​ថ្ម​មាន​តម្លៃ​មហាសាល​​​ហៅ​ថា​ Nolan's Cross ដែល​ត្រូវ​បាន​គេ​ជឿ​ថា​ កប់​នៅ​ទី​នោះ​ តែ​គ្មាន​នរណា​ម្នាក់​រក​ឃើញ​ឡើយ។

៩-ខ្សែ​ក​ Patiala

វា​ជា​ខ្សែក​ដ៏​ប្រណីត​ស្អាត​ពិសេស​ប្លែក​ខុស​ពី​ធម្មតា​ដែល​មាន​ដាំ​ពេជ្រ​​២៩៣០​គ្រាប់​ និង​​ត្រូវ​បាន​គេ​ហៅ​ថា​ ​ត្បូង​ពេជ្រ​ធំ​ជាង​គេ​លំដាប់​ទី​៧​លើ​លោក​ត្រូវ​បាន​គេ​ស្គាល់​ថា​ De Beers ហើយ​ត្បូង​៧​គ្រាប់​ផ្សេង​ទៀត​មាន​ទំហំ​ពី​១៨​ទៅ​៧៣​ការ៉ាត់។ ខ្សែ​ក​នេះ​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ក្នុង​ឆ្នាំ​១៩២៨​​ដោយ​ House of Cartier ហើយ​ក្រោយ​មក​ឲ្យ​ទៅ​ Maharaja ជា​ស្តេច​នៅ​រាជធានី​ Patiala។ អ្នក​ខ្លះ​ថា ឆ្នាំ​១៩៤៨​ ខ្សែ​ក​នេះ​បាន​បាត់​ តែ​អ្នក​ខ្លះ​​ថា រក​ឃើញ​វិញ​ឆ្នាំ​១៩៨២​​នៅ​កន្លែង​លក់​ដេញ​ថ្លៃ​នៅ​ Genava ហើយ​ពេល​នោះ​តម្លៃ​៣.១៦​លាន​ដុល្លារ​អាមេរិក។ ផ្នែក​ខ្លះ​ស្ថិត​នៅ​ទី​ក្រុង​ឡុងដ៍​ ប៉ុន្តែ​ត្បូង​ធំ​ៗ​ទាំង​អស់​បាន​បាត់​រហូត​ដល់​សព្វ​ថ្ងៃ។

១០-គ្រឿង​អលង្ការ​ Jean Lafitte

Jean Lafitte ជា​អ្នក​លួច​​ម្នាក់​មក​ពី​ប្រទេស​បារាំង។ លោក​ និង​ប្អូន​ប្រុស​​​កាល​ពី​សតវត្ស​១៩​បាន​លួច​គ្រឿង​អលង្ការ​ពី​ទូក​នៅ​ឆ្នេរ​សមុទ្រ​ម៉ិកស៊ីកូ។ ពួក​គេ​ត្រូវ​បាន​គេ​និយាយ​ថា មាន​រតន​វត្ថុ​មាន​តម្លៃ​ច្រើន​បាន​កប់​ទុក​ក្នុង​ដី​ដែល​តាម​ការ​និយាយ​ត​ៗ​គ្នា​គឺ​ស្ថិត​នៅ​បឹង​ Lake Borgne។ ឆ្នាំ​​១៨២៣ Jean បាន​ស្លាប់​ និង​គ្មាន​នរណា​រក​ឃើញ​ទ្រព្យ​សម្បត្តិ​របស់​គាត់​​ដែល​បាន​កប់​ទុក​នោះ​ទេ៕

ប្រភព៖ Therichest ប្រែ​សម្រួល៖ ជាន ចាន់រ៉ា

អត្ថបទថ្មី
;