គិត​ត្រឹម ៧ខែ​ដើមឆ្នាំ ២០១៩ កម្ពុជា​ទទួល​ភ្ញៀវ​ទេសចរ​រុស្ស៊ី​ជាង ៣ម៉ឺន ៤ពាន់​នាក់

  • 2019-09-19 10:05:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ក្នុង​​ឆ្នាំ​២០១៨ កម្ពុជា​បាន​ទទួល​ទេសចរ​រុស្ស៊ីប្រមាណជិត ៦៥ ០០០​នាក់ កន្លង​ទៅ និង​នៅ​រយៈ​ពេល៧ខែ ដើមឆ្នាំ២០១៩ នេះ ទេសចរ​រុស្ស៊ី​បានមកទស្សនា កម្ពុជា​មាន​ប្រមាណ​ជាង ៣៤ ០០០​នាក់។

ក្នុងចំណោមតំបន់អាស៊ាន ប្រទេសថៃ វៀតណាម ឥណ្ឌូនេស៊ី (ពិសេស​កោះ​បាលី) ជា​ប្រទេស​ទទួល​បានទេសចររុស្ស៊ីច្រើនជាងគេ ហើយ​កម្ពុជា​សង្ឃឹម​ថា​នឹង​ទទួល​បាន​ទេសចរ​រុស្ស៊ី​បន្ថែម​ទៀត តាម​រយៈ​ការ​តភ្ជាប់​ជើង​ហោះ​ហើរ​ត្រង់​មក​ខេត្តសៀមរាប និងតំបន់ឆ្នេរ ក៏​ដូច​ជា​រាជ​ធានី​ភ្នំពេញ។

កម្ពុជា​បាន​ស្នើ​ដល់ រុស្សី​ដើម្បី​ជំរុញ​ការ​ហោះ​ហើរ​ត្រង់​មក​កម្ពុជា និង​សហការជាមួយកម្ពុជា ក្នុង​ការ​ផ្សព្វផ្សាយ​ពី​គោល​ដៅ​ទេសចរណ៍​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ក្នុងប្រទេសរបស់ខ្លួន និងជំរុញ​កំណើន​ទេសចរ​រុស្ស៊ី និង​ទេសចរ​មកពី​ប្រទេស​ទីបី ឱ្យ​មក​ទស្សនាកម្ពុជាកាន់តែច្រើន​ទៀត។ ការ​ស្នើ​នេះ​ដែរ​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាន​អញ្ជើញ​ជួប​ជា​មួយ​ប្រតិភូ​ស្ថាន​ទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា ដឹក​នាំ​ដោយ​លោក ឌីមីទ្រី ស្វឺតខូវ (Dmitry Tsvetkov) ឯក​អគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំកម្ពុជា កាល​ពី​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅ​ទី​ស្ដី​ការ​ក្រសួងទេសចរណ៍៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;