ក្រោយទាត់ស្មើគ្នា កម្ពុជាឡើងចំណាត់ថ្នាក់ ឯហុងកុងធ្លាក់ដល់៤លេខ
- 2019-09-19 12:10:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយទាត់ស្មើគ្នា កម្ពុជាឡើងចំណាត់ថ្នាក់ ឯហុងកុងធ្លាក់ដល់៤លេខ
ចន្លោះមិនឃើញ
ចំណាត់ថ្នាក់ FIFA ដែលអាប់ដេតនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ បង្ហាញថា កម្ពុជាបានទទួលចំណាត់ថ្នាក់លេខ១៦៩ ឡើង១លេខ ចំណែក ហុងកុង មានលេខរៀង១៤៣ ធ្លាក់ដល់៤លេខ។
ការឡើង និងធ្លាក់ចំណាត់ថ្នាក់នេះ បន្ទាប់ពីក្រុមទាំង២ បានប្រកួតស្មើគ្នា ១-១ ក្នុងវគ្គជម្រុះ World Cup 2022 កាលពីពេលថ្មីៗនេះ ហើយក៏ចាញ់នៅជើងទី២ដូចគ្នាផងដែរ ក្នុងនោះកម្ពុជា ចាញ់បារ៉ែន ០-១ ឯហុងកុង ចាញ់អ៊ីរ៉ង់ ០-២។
បើគិតក្នុងតំបន់អាស៊ាន កម្ពុជា ស្ថិតនៅលើ ឡាវ (លេខ១៨៧), ប្រ៊ុយណេ (លេខ១៩១) និងទីម័រខាងកើត (លេខ១៩៩)។ វៀតណាម លេខ៩៩ (លេខ១ក្នុងតំបន់), ថៃ លេខ១១៤, ហ្វីលីពីន លេខ ១២៧, មីយ៉ាន់ម៉ា លេខ១៤៥, សិង្ហបុរី លេខ១៥៧, ម៉ាឡេស៊ី លេខ១៥៨ និងឥណ្ឌូណេស៊ី លេខ១៦៧៕