NASA និង ESA គ្រោង​បញ្ជូន​យាន​អវកាស ទៅ​បុកអាចម៌ផ្កាយ

  • 2019-09-20 07:18:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អង្គការ​អវកាសអាមេរិក NASA និង​អង្គការអវកាស​អឺរ៉ុប ESA គ្រោង​នឹង​ធ្វើតេស្ត​ដោយ​បញ្ជូន​យានអវកាស​ទៅបុក​អាចម៌ផ្កាយ ដើម្បី​ពិនិត្យ​មើល​ពីរបៀបការពារ​ផែនដី។

អ្នក​វិទ្យាសាស្រ្ត បាន​សម្រេច​យកអាចម៌ផ្កាយ​មួយឈ្មោះ Didymos B ដែល​មានទំហំ ១៦០ម៉ែត្រ ធ្វើជាការសាកល្បង​ ដែល​វានឹង​ជួយ​កំណត់ថាតើបរាជ័យ ឬជោគជ័យ។ ចំណែក​យានអវកាស​គឺជារបស់​អង្គការ NASA ដែលត្រូវបាន​ដាក់ឈ្មោះថា «Double Asteroid Redirection Test»។

សូម​ជម្រាប​ថា គម្រោង​សិក្សា​ពីផលប៉ះពាល់អាចម៌ផ្កាយ ហៅកាត់ថា AIDA ត្រូវបាន​បង្កើត​ឡើង​ដោយអង្គការ​ទាំង២ ក្នុងឆ្នាំ​២០១៥។

តារាវិទូរបស់​អង្គការ ESA លោក Ian Carnelli បាន​ប្រាប់​សារព័ត៌មាន Technology Review ថា «បច្ចុប្បន្ន យើង​គឺ​ជាមនុស្ស​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ត ដែលមាន​បច្ចេកវិទ្យា​ក្នុងការរារាំង​អាចម៌ផ្កាយ មិន​ឱ្យ​ប៉ះពាល់ផែនដី។ គម្រោង AIDA គឺ​គោលនយោបាយធានា​​សម្រាប់​ភព​ផែនដី»៕

ប្រភព៖ RT ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;