ចុងភៅ​កម្ពុជា ២រូប ដណ្ដើម​បាន​មេដាយ​ក្នុង​ការ​ប្រកួតចម្អិនម្ហូបអាហារអាស៊ាន-ចិន

  • 2019-09-23 02:04:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សិស្ស​ផ្នែកចុងភៅរបស់កម្ពុជាចំនួន ២រូប ទទួលបានមេដាយប្រាក់ និង​សំរិទ្ធ​ក្នុង​ការ​ប្រកួត​ចម្អិន​ម្ហូប អាហារអាស៊ាន-ចិន (2019 China-ASEAN Culinary Skill Competition Students from Vocational Colleges) ឆ្នាំ២០១៩ នៅខេត្តណាននីង សាធារណរដ្ឋប្រជាមានិតចិន។ កម្មវិធីនេះ​ធ្វើ​ឡើង​កាល​ថ្ងៃ១៩-២១ ខែកញ្ញា ឆ្នាំ២០១៩។

រូបភាព៖ ក្រសួងទេសចរណ៍
ព្រឹត្តិការណ៍នេះ ​ធ្វើឡើងតាមរយៈការរៀបចំរបស់ក្រសួងទេសចរណ៍ ដែល​មាន​នាយកដ្ឋាន បណ្តុះ​បណ្តាល ជំនាញវិជ្ជាជីវៈ​ទេសចរណ៍ សហការ​ជាមួយ​សាលាទេសចរណ៍ និង​សណ្ឋារ​កិច្ច​ប៉ូល​ឌុយ​ប្រ៊ូល។ ការចូលរួមប្រកួត ដោយ​មានការចូលរួមពីសំណាក់សិស្សកម្ពុជា ថៃ វៀតណាម តៃវ៉ាន់ និង​ហុងកុង ដើម្បី​ប្រកួតជាក្រុមលើវិញ្ញាសារចំនួន ៣ រួមមាន៖ វិញ្ញាសារម្ហូបអាស៊ី វិញ្ញាសារម្ហូបអឺរ៉ុប និង​វិញ្ញាសារម្ហូបកែច្នៃ សម្រាប់បេក្ខភាពជ្រើសរើសសម្រាប់ការប្រកួត។

ជាលទ្ធផលនៅក្នុងព្រឹត្តិការណ៍ប្រកួតចម្អិនម្ហូបអាហារអាស៊ាន-ចិន ឆ្នាំ២០១៩ បេក្ខជន ២រូប របស់​កម្ពុជា​ដែលបានជ្រើសរើសយកវិញ្ញាសារម្ហូបអឺរ៉ុបទទួលបានមេដាយចំនួន ២ ក្នុងនោះរួមមាន៖ លោក ង៉ៃ សុខហេង ទទួលបានមេដាយប្រាក់ និងលោក ឡាំ រិទ្ធី ទទួលបានមេដាយសំរឹទ្ធ។

ការទទួលបាននូវជ័យលាភីមេដាយនេះ បាន​បង្ហាញពីសមត្ថភាព និង​ជំនាញ​ក្នុង​ចម្អិន​ម្ហូប​របស់​សិស្ស និង​អ្នក​ជំនាញចុងភៅរបស់កម្ពុជា ក្នុងការជំរុញលើកកម្ពស់គុណភាព និង​សេវា​កម្មម្ហូប​អាហារ​ដែលជាការចូលរួមគាំទ្រដល់ការអភិវឌ្ឍវិស័យម្ហូបអាហារ (Gastronomy) សម្រាប់​ទទួល​ភ្ញៀវ​ទេសចរ​ដែលមកកម្សាន្តនៅកម្ពុជា៕

ប្រភព៖ ក្រសួងទេសចរណ៍

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;