ពីឡុត​វៀតណាម ដែល​បាញ់ទម្លាក់​យន្តហោះ​អាមេរិក​៧គ្រឿង បាន​ទទួល​មរណភាព​ហើយ

  • 2019-09-23 07:33:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Nguyen Van Bay ដែល​ល្បីល្បាញ​រឿង​បាញ់ទម្លាក់​យន្តហោះ​អាមេរិក៧គ្រឿង ក្នុងអំឡុងសង្គ្រាម​វៀតណាម បាន​ទទួលមរណភាព​ ក្នុងអាយុ ៨៣ឆ្នាំ នៅក្រុង​ហូជីមិញ បន្ទាប់ពី​ធ្លាក់ខ្លួនឈឺ​មួយរយៈ​កន្លងមក។ នេះបើតាមការ​ចុះផ្សាយរបស់​ Vietnam News នៅថ្ងៃទី២៣ ខែកញ្ញានេះ។

លោកបាន​កើតក្នុងឆ្នាំ​១៩៣៦ នៅខេត្ត Sa Dec (បច្ចុប្បន្ន​ជាផ្នែកមួយនៃ​ខេត្ត Dong Thap)។ លោកបាន​ចូលរួម​ក្នុងកងទ័ពវៀតណាម​ខាងជើង នៅអាយុ១៧ឆ្នាំ។

លោក​ស្ថិតក្នុង​ចំណោម​ពីឡុត​វៀតណាម​ ១៩រូប ដែល​មាន​សិទ្ធិ​ទទួល​បាន "Flying ace" ដែល​បាញ់​ទម្លាក់​យន្តហោះ​សត្រូវ​ចាប់ពី ៥គ្រឿង​ឡើង។

លោក Nguyen Van Bay បាន​បើក​យន្តហោះរុស្ស៊ី MiG-17 ក្នុងការបាញ់​ទម្លាក់​យន្តហោះអាមេរិក ៧គ្រឿង ​ក្នុងចន្លោះឆ្នាំ ១៩៦៥-៦៨។

បន្ទាប់ពីចប់សង្គ្រាមនៅខែមេសា ឆ្នាំ​១៩៧៥ លោក Bay បាន​បំពេញតួនាទី​ផ្សេងៗ​ក្នុងជួរកងទ័ព ក្នុងនោះ​ក៏រួមមានទាំង​បេសកកម្ម​នៅកម្ពុជាផងដែរ មុន​ចូល​និវត្តន៍​នៅឆ្នាំ១៩៨៩៕

ប្រភព៖ Vietnam News ប្រែ​សម្រួល៖ សំភី

;