លោក ប្រាក់ សុខុន ប្រាប់​ទូតជប៉ុន​ថា កម្ពុជា​បន្តកិច្ចសន្ទនា​ជាមួយ​ EU ពាក់ព័ន្ធ​រឿង EBA

  • 2019-09-25 01:41:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបន្តកិច្ចសន្ទនាជាមួយសហគមន៍អឺរ៉ុបពាក់ព័ន្ធរឿង EBA ហើយកម្ពុជាផ្តល់សារៈសំខាន់ដល់ភាពជាដៃគូរវាងកម្ពុជានិងសហគមន៍អឺរ៉ុប ដែលរហូតមកដល់ពេលនេះ មានកម្មវិធីក៏ដូចជាសមិទ្ធិផលជាច្រើនដែលត្រូវបន្តភាពជាដៃគូនេះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយកម្ពុជា ក៏ដូចជា​ប្រមុខរាជរដ្ឋាភិបាលតែងបានបញ្ជាក់ជាច្រើនដងហើយគឺពាក់ព័ន្ធករណី EBA កម្ពុជារក្សានៅបន្ទាត់ក្រហមរបស់ខ្លួន ដែល​កម្ពុជាមិនអាចឆ្លងបាន។

ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនតែងតាំងថ្មីប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី២៣ ខែកកញ្ញា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងការបរទេស។

រូបថត៖ ហ្វេសប៊ុកលោក ប្រាក់ សុខុន
លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «**កម្ពុជា​តែងតែរក្សាជំហរដោយសង្គតភាពក្នុងការគាំទ្រដល់ជប៉ុនដូចជាណោក្នុងសមាជិកមិនអចិន្ត្រៃយ៍របស់អង្គការសហប្រជាជាតិ និងទៅលើបញ្ហាដែលជាកម្រិតតំបន់ និងអន្តរជាតិផ្សេងៗ។ អាស៊ានក៏មានចក្ខុវិស័យទៅលើតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួនដែរ ហើយអ្វីដែលកម្ពុជា ក៏ដូចជាអាស៊ានចង់បាននោះ ជាគំនិតផ្តួចផ្តើម ឬមួយក៏ជាចក្ខុវិស័យដែលបំពេញបន្ថែមឲ្យគ្មានទៅវិញទៅមក**»។

ទាក់ទងករណីខាងលើនេះ លោកឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានបញ្ជាក់ថា ជប៉ុនគោរពទៅដល់អធិបតេយ្យភាពរបស់កម្ពុជា។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែគាំទ្រដល់ដំណើរការអភិវឌ្ឍន៍ចាប់ផ្តើមពីដំណាក់កាលស្វែងរកសន្តិភាពនៅកម្ពុជា រហូតដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងនយោបាយនៅកម្ពុជា៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;