​ស្រុក​ថៃ ​នឹង​កំណត់​ច្បាប់​ថ្មី​​ម៉ូតូ​ធំ​​មិន​ឲ្យ​​ល្បឿនលើស ៨០ គ.ម

  • 2019-09-26 02:59:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ពេល​ថ្មីៗ​នេះ​ ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ប្រទេស​ថៃ​ ​គ្រោង​នឹង​ដាក់​​ចេញនូវ​​សេចក្តី​ប្រកាស​មួយ​អំពី​ ​ល្បឿន​កំណត់​អតិបរមា​សម្រាប់​ម៉ូតូ​ធំ ​ក្រោម​ហេតុផល​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ ​និង​ការពារ​សុវត្ថិភាព​អ្នក​បើកបរ​ផង​ដែរ។

រូបតំណាង

យោង​តាម​ប្រភព​ udona2z​ បាន​ឲ្យ​ដឹង​ថា ក្រសួង​នឹង​កំណត់​ ម៉ូតូ​ធំ(មិន​បញ្ជាក់​កម្លាំង​ម៉ាស៊ីន) ​ត្រូវ​តែ​បើកបរ​មិន​ឲ្យ​លើស ៨០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ​ជាង​នេះ​ទៀត ផ្លូវសម្រាប់​ម៉ូតូ នឹងមានគន្លងដូចរថយន្ត(តម្រង់ជួរ) ចំណែកអ្នក​បើកបរ​ ដែល​អាច​កាន់​ចង្កូត​ម៉ូតូ​បាន លុះ​ត្រា​ណា ​មាន​ប័ណ្ណ​បើកបរ​ចេញ​ដោយ​ក្រសួង(ឆ្លងកាត់​ការ​ប្រឡង​ច្បាស់លាស់)។

​សម្រាប់​ជន​បរទេស​ ​អាច​ជួល​បាន​ ​លុះ​ត្រា​ណា​ ​​មាន​ប័ណ្ណ​បើកបរ​ដូច​គ្នា​ ​​ទើប​អាច​ជួល​ពី​ម្ចាស់​កម្មសិទ្ធិ​យក​មក​ចរាចរណ៍​លើ​ដង​ផ្លូវ​បាន។

​ត្បិត​តែ​មាន​ការ​លើកឡើង​បែប​នេះ​ពី​សំណាក់​មន្ត្រី​ពាក់ព័ន្ធ​ក៏​ពិតមែន​ ​ប៉ុន្តែ​ច្បាប់​នេះ​មិន​ទាន់​ចូល​ជា​ធរមាន​នៅ​ឡើយ​ទេ​៕

ប្រភព៖ paultan ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម
;