អាជ្ញាធរចាត់វិធានការ​បែបនេះ បរិវេណ​ប្រាសាទអង្គរវត្តនឹង​កាន់តែស្រស់ស្អាត

  • 2019-10-02 06:37:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរជាតិអប្សរា នឹងចាត់វិធានការ​បញ្ឈប់សកម្មភាពលក់ដូរ ក្រាលកន្ទេល ដាក់អង្រឹង បើក​គ្រឿង​បំពង​សំឡេង​ខ្លាំងៗ និងសម្ភារៈផ្សេងៗ នៅជុំវិញ​ក​សិន្ធុប្រាសាទអង្គរវត្ត ដើម្បី​លើក​កម្ពស់​បរិស្ថាន​ស្អាត សោភ័ណភាព​ស្រស់បំព្រង ក៏​ដូច​ជា​លើក​តម្លៃ​ទី​សក្ការៈ​ដ៏ឧត្តុង្គ​ឧត្តម​នៃ​រមណីយដ្ឋាន​អង្គរ អាជ្ញាធរ​ជាតិ​អប្សរា អង្គភាព​នគរ​បាល​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូល​ដ្ឋាន​បាន​បង្កើត​ក្រុម​ការ​ងារ​ចម្រុះ​ធ្វើការ​អប់រំណែនាំផ្ទាល់នៅទីកន្លែងចាប់ពីថ្ងៃ០២ រហូតដល់ថ្ងៃទី០៧ ខែ​តុលា ឆ្នាំ២០១៩។

ទីតាំង​ដែល​ក្រុមការងារចម្រុះអនុវត្តការងាររបស់ខ្លួនមានដូចជា ជុំវិញ​បរិវេណ​ត្រពាំង​សេស ប្រា​សាទ​ព្រហ្មកិល និង​តាមដងផ្លូវកៅស៊ូនៃកសិន្ធុប្រាសាទអង្គរវត្ត។ ក្នុង​ករណី​ហួស​កាល​បរិច្ឆេទ​អប់រំ​ណែនាំ ហើយ​សកម្មភាពលក់ដូរ ក្រាលកន្ទេល ដាក់អង្រឹង បើកគ្រឿងបំពងសំឡេងខ្លាំងៗ និង​សម្ភារៈ​ផ្សេង​នៅតែបន្តមាននោះ ក្រុម​ការងារ​ចម្រុះ​នឹង​អនុវត្ត​វិធានការ​រដ្ឋបាល​ចាំបាច់​នានា​ទៅ​លើ​អ្នក​ប្រព្រឹត្តិ​ល្មើស​នឹង​ច្បាប់ទាំងនោះ។

អាជ្ញាធរជាតិអប្សរា ក៏​បាន​អំពាវនាវឱ្យមានការចូលរួមសហការបញ្ឈប់សកម្មភាពលក់ដូរ ក្រាល​កន្ទេល ដាក់​អង្រឹង បើក​គ្រឿង​បំពងសំឡេងខ្លាំងៗ និងការដាក់សម្ភារៈផ្សេងៗ នៅ​លើ​វាល​ស្មៅ​ជុំ​វិញ​កសិន្ធុ​ប្រាសាទអង្គរវត្តឱ្យបានជាដាច់ខាតចាប់ពីពេលនេះតទៅ៕

អត្ថបទ និង រូបភាព៖ អាជ្ញាធរជាតិអប្សរា

អត្ថបទថ្មី
;