​Ajax ​ដាក់​មួយ​ឃ្លា​យ៉ាង​ខ្លី ​​ឌឺ​ក្រុម​អេស្ប៉ាញ​ខ្លាំង​ណាស់!

  • 2019-10-03 03:07:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម​ខ្លាំង​មក​ពី​ហូឡង់ Ajax បាន​យក​ឈ្នះ​ក្រុម​ប្រជៀវ​ខ្មៅ Valencia ដោយ​លទ្ធផល ៣-០ ​កាល​ពី​យប់​មិញ​យក​បាន​ ៣ ពិន្ទុ​បន្ថែម។ ​ក្រោយ​ទទួល​បាន​ជយជម្នះ​លើ​ក្រុម​ម្ចាស់​ផ្ទះ​បែប​នេះ Admin ទំព័រ​ផ្លូវការ​ ​AFC Ajax ​ទាំង​នៅ​លើ Facebook, IG និង Twitter ​បាន​ផុស​អបអរសាទរ​ដោយ​សរសេរ​ពាក្យ​យ៉ាង​ខ្លី​ ​តែ​អត្ថន័យ​ឌឺដង​។

Donny Van de Beek ពេលរកគ្រាប់បាល់បាន
**​សារ​នោះ​គឺ “៩០+៣ ក្រុម​យើង​ចូលចិត្ត​លេង​នៅ​អេស្ប៉ាញណាស់”។** ​រំឮក​ដែរ​ថា​ Ajax ​រដូវ​កាល​មុន​ អាច​ឡើង​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ Champions League ​ដោយ​លុត​ក្រុម​បងធំ​អេស្ប៉ាញ Real Madrid ៣ ​គ្រាប់​ក្នុង​ដី(សរុប​ទាំង ២ ជើង​គឺ ៤- ១)​ ​ជា​លទ្ធផល​ដែល​គ្រប់គ្នា​មិន​នឹក​ស្មាន​ដល់។ យ៉ាង​ណា​មិញ​ Ajax ​ចាញ់​ Spurs ​អស់​ឱកាស​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​។

​ចំណែក​ ៣ ​គ្រាប់​ដ៏​ល្អ​យប់​មិញ ​នៅ​ទឹក​ដី​ Valencia នោះ​រក​បាន​ដោយ​កីឡាករ​ឆ្នើម ​Hakim Ziyech ​អូស​ចេញ​ពី​ស្លាប​ស្ដាំ​ស៊ុត​កោង​ចូល​យ៉ាង​ស្អាត​ ​និង​ម្នាក់​មួយ​គ្រាប់​ទៀត​រក​បាន​ដោយ​កីឡាករ​ Quincy Promes និង​ខ្សែ​បម្រើ​វ័យ ២២ ឆ្នាំ Donny van de Beek បាន​ជួយ​ឲ្យ Ajax កាន់​កំណត់​ត្រា​ល្អ​មិន​ទាន់​មាន​ក្រុម​ណា​ស៊ុតចូល​បាន​មួយ​គ្រាប់​នៅ​ឡើយ​ទេ​​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល UCL ផ្ទុយ​ទៅ​វិញ​ Ajax លេង​ ២ ​ប្រកួត​ស៊ុតគេ ៦ ​គ្រាប់​បាន ៦ ពិន្ទុ​ពេញ​កំពុង​ឈរ​លេខ ១ ​ក្នុង​ពូល H។

​ទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោម៖

Ziyech
Quincy Promes
Quincy Promes

ប្រភព៖ Twitter ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;