អនុប្រ​ធានមន្ទីរ​វ័យ​ក្មេង​ម្នាក់​ក្រឡាប់​រថយន្ត​ត្រង់​ផ្លូវ​កោង​បាត់​បង់ជីវិត​កាលពី​យប់​មិញ​

  • 2019-10-04 02:01:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ទីរ​ព័ត៌មាន​ខេត្ត​កំពង់​ឆ្នាំង​ឲ្យ​ដឹងថា​អនុប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចខេត្តកំពង់ឆ្នាំង ម្នាក់បាន​បើករថយន្ត​ធ្លាក់ទឹកបណ្ដាល​ឲ្យ​បាត់​បង់ជីវិត​កាលពី​យប់​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃទី​៤ ខែ​តុលា។

(រូបភាព៖ ហ្វេស​ប៊ុក រដ្ឋមន្ត្រី​ក្រ​សួង​ព័ត៌មាន​ ឯកឧត្តម ខៀវ កាញារីទ្ធ)

រដ្ឋមន្ត្រី​ក្រ​សួង​ព័ត៌មាន​ ឯកឧត្តម ខៀវ កាញារីទ្ធ បាន​ផ្សាយ​របាយការណ៍​របស់​ប្រ​ធានមន្ទីរព័ត៌មាន​ខេត្ត​កំពង់​ឆ្នាំងនាព្រឹក​នេះថា​អនុប្រធានមន្ទីរទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធ​សភា និងអធិការកិច្ចខេត្តកំពង់ឆ្នាំងលោក គិន ពិសាល បើក​រថយន្ត​ធ្លាក់ទឹកបណ្តាលឲ្យ​បាត់​បង់​ជីវិត​ កាលពីវេលាយប់ថ្ងៃទី៣ ឈានចូលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវកោង ក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។​

ប្រ​ភព​បន្តថា៖ «ប៉ូលិសបានឲ្យ​ដឹងថា​ជនរងគ្រោះឈ្មោះ គិន ពិសាល ភេទប្រុស អាយុ៣១ឆ្នាំ មានតួនាទីជា អនុប្រធានមន្ទីរទំនាក់ទំ នង​ជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច ខេត្តកំពង់ឆ្នាំង។ ប៉ូលិសចរាចរណ៍បានឲ្យ​ដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ជនរងគ្រោះបើករថយន្តធ្លាក់ផ្លូវក្រឡាប់ចូលទៅក្នុងទឹកបង្ករគ្រោះថ្នាក់ដោយខ្លួនឯង»៕

អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម
;