នាយករដ្ឋមន្ត្រី​កម្ពុជា-វៀតណាម ឯកភាព​មិនអនុញ្ញាត​ឱ្យ​កម្លាំង​ណាមួយ​ប្រើប្រាស់​ទឹកដី​ធ្វើ​សកម្មភាព​ប្រឆាំង​ឡើយ

  • 2019-10-04 08:32:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​លោក ង្វៀន សួនហ្វុក នាយក​រដ្ឋមន្ត្រី​វៀតណាម បានបញ្ជាក់​ជាថ្មី​នូវការ​ប្ដេជ្ញាចិត្ត​ ក្នុង​កិច្ចសហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​ដើម្បីរក្សា​នូវសន្តិភាព​ និង​សន្តិសុខ​រួម ជាពិសេស​នៅតាម​បណ្ដោយ​ព្រំដែន​នៃប្រទេស​ទាំងពីរ​ព្រមទាំង​បន្តរក្សាគោការណ៍​នៃការមិន​អនុញ្ញាតឲ្យ​កម្លាំងណាមួយ​ប្រើប្រាស់​ទឹកដី​នៃប្រទេសមួយ ដើម្បីធ្វើសកម្មភាព​ប្រឆាំងនឹង​សន្តិសុខ និង​ស្ថិរភាព​របស់​ប្រទេស​មួយទៀត។ នេះបើតាម​ការថ្លែង​សេចក្តីប្រកាសព័ត៌មាន​រួម​របស់​នាយករដ្ឋមន្រ្តីទាំង២ នៅក្រុងហាណូយ នាថ្ងៃទី៤ ខែតុលា ឆ្នាំ​២០១៩។

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន

ថ្នាក់ដឹកនាំ​នៃប្រទេសទាំងពីរ បាន​យកចិត្តទុកដាក់​ជាពិសេស​ចំពោះ​ការចុះហត្ថលេខា​នៃឯកសារច្បាប់​ទាំងពីរដែល​ទទួលស្គាល់​ពីវឌ្ឍនភាព​នៃការ​ងារ​ខណ្ឌសីមា និងការ​បោះបង្គោល​ព្រំដែន​គោក​ដែលសម្រេច​បាន​មកដល់បច្ចុប្បន្ន​ប្រមាណ ៨៤% និងបានបញ្ជាក់​សាជាថ្មីថា​ សកម្មភាពនេះ​បាន​រំលឹក​នូវព្រឹត្តិការណ៍​ជាប្រវត្តិសាស្ត្រ​ក្នុងដំណើរការ​ដោះស្រាយ​បញ្ហាព្រំដែន​គោក​រវាង​ប្រទេស​ទាំងពីរ។

ភាគីទាំងពីរ​បាន​ឯកភាព​ផងដែរ​ក្នុងការ​បញ្ចប់នូវ​ការងារ​ខណ្ឌសីមា​និងបោះបង្គោលព្រំដែនលើ​កំណាត់ព្រំដែន​ដែលនៅសេសសល់​នាពេលអនាគត​ឆាប់ៗ​នេះ។ ថ្នាក់ដឹកនាំ​នៃប្រទេស​ទាំងពីរក៏បាន​ឯកភាព​ជំរុញកិច្ចសហប្រតិបត្តិការ​ស្ដីពីការគ្រប់គ្រងព្រំដែនដោយផ្អែកលើយន្តការ និងក្របខណ្ឌច្បាប់ដែលមានស្រាប់ដើម្បីកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។

នាយករដ្ឋមន្រ្តី​កម្ពុជា-វៀតណាម បានកត់សម្គាល់​ដោយពេញចិត្តចំពោះសមិទ្ធផលសេដ្ឋកិច្ចនិងសង្គម ដែលកម្ពុជា និងវៀតណាមសម្រេចបានក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប្រទេសទាំងពីរបានរក្សានូវស្ថិរភាពនយោបាយ និងសន្តិសុខ បានបង្កើតការរីកចម្រើនសេដ្ឋកិច្ចរបស់ខ្លួន និងបានធ្វើឱ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋដែលរួមចំណែកដល់ការបន្តពង្រីកពង្រឹងតួនាទីនិងជំហររបស់ខ្លួននៅក្នុងតំបន់ ​និងនៅលើពិភពលោក៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម
;