ផ្លូវក្រោមដី វែង​ជាងគេ​នៅអាស៊ាន ជិត​បញ្ចប់​ការ​សាងសង់ហើយ

  • 2019-10-08 04:13:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Hai Van Road Tunnel 2 ដែល​ជា​ផ្លូវក្រោមដី កាត់​ពី​ក្រោម​ភ្នំ ចម្ងាយ ៦,២គីឡូម៉ែត្រ​ វែងជាងគេ​នៅអាស៊ាន ស្ថិ​តក្នុង​ខេត្ត​ Thua Thien Hue កាន់​តែ​ជិតបញ្ចប់ការ​សាងសង់​ហើយ។ នេះ​បើយោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Viet Nam News។

លោក Nguyen Tan Dong អគ្គនាយករង​ក្រុមហ៊ុន​សាងសង់​ផ្លូវ​ក្រោមដី​នេះ បាន​បញ្ជាក់ថា ការ​សាងសង់​ នឹង​បញ្ចប់​តាម​ការ​គ្រោងទុក គឺ​នៅ​ចុង​ឆ្នាំ​ ២០២០។ លោក​បញ្ជាក់ថា បច្ចុប្បន្ន ការ​សាងសង់ គឺលឿន​ជា​គំរោងចំនួន ២ខែ ដោយសារ​កម្មករ ត្រូវ​បែង​ចែក​ជា​ ៣វេន ធ្វើ​ទាំង​យប់​ ទាំងថ្ងៃ។

គួររំលឹកថា គំរោង​ធ្វើ​ផ្លូវ​​ក្រោម​ដី​នេះ ត្រូវ​បាន​ក្រសួង​សាធារណការ​វៀតណាម អនុម័ត​កាលពីឆ្នាំ ២០១៦ ដោយ​មាន​ទុន​វិនិយោគសរុប ៧,២ទ្រីលានដុង (៣១០លាន​ដុល្លារ)។ ផ្លូវកាត់​ក្រោម​ភ្នំ ដែល​មាន​ប្រវែង ៦,២គីឡូម៉ែត្រនេះ ចែកចេញ​ជា​២ផ្នែក សម្រាប់​យានជំនិះ ដែល​ផ្នែក​នីមួយៗ មានទទឹង ៩,៧ម៉ែត្រ៕

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;