តោះ! មក​ទស្សនាវីដេអូ ៣ ដែលឈ្នះ​ក្នុង​កម្មវិធី​​ប្រកួតរបស់​ក្រសួងទេសចរណ៍

  • 2019-10-09 01:46:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្មវិធីប្រលងប្រណាំងវីដេអូអំពីសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ក្រោមប្រធានបទ "កំណប់សហគមន៍ ជំរំទេសចរណ៍" រដូវកាលទី២ ឆ្នាំ២០១៩ ដែល​ក្រសួង​ទេសចរ​ណ៍ បាន​ដាក់​ឲ្យ​ប្រកួត​ប្រជែង​បានរកឃើញជ័យលាភី​ទាំង ០៣ក្រុម​ហើយ។

គួរបញ្ជាក់ថា ការប្រឡងប្រណាំងវីដេអូអំពីសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បាន​ទៅ​ថត​នៅ​ភូមិ​ភាគ​ឦសាន្ត ដោយ​បែងចែកជា ៣តំបន់ ក្នុង១តំបន់ មាន៤ក្រុម។ វីដេអូទាំង៣តំបន់ នឹង​ត្រូវ​បាន​ដាក់​ឲ្យ​បោះ​ឆ្នោត​រយៈ​ពេល ១សប្តាហ៍ ដែលស្មើនឹង៤០%នៃពិន្ទុសរុប។ ដោយឡែក ៣០% នៃ​ការ​ផ្តល់​ជូន​លើ​បច្ចេកទេស​នៃការៀបចំវិដែអូ និង៣០% ផ្តល់ជូនលើខ្លឹមសាររបស់វីដេអូ៕

ទស្សនា​វីដេអូ​ជ័យ​លាភី​ទាំង ៣​ខាង​ក្រោម៖

ជ័យលាភី​លេខ ១ បានន​ទៅ​លើ​ក្រុម Media Gate វីដេអូក្រោមចំណងជើង "រតនៈនិស្ស័យ" ៖

ជ័យលាភី​លេខ ២ បាន​ទៅ​លើ​ក្រុម ចង្រិតព្រៃ វីដេអូ​ក្រោម​ចំណងជើង "ផ្ទះទីពីរ" ៖

ជ័យលាភី​លេខ ៣ បាន​ទៅ​លើ​ក្រុម REC 709 វីដេអូ​ក្រោមណងជើង “បុព្វេសន្និវាស" ៖

សម្រាប់​អ្នក​ទទួល​បាន​ជ័យ​លាភី ប្រឡង​ប្រណាំង​​វីដេអូ​រដូវ​កាល​ទី២ នេះ ទទួល​បាន​រង្វាន​គឺ៖ លេខ១ ទឹក​ប្រាក់​ចំនួណ ១ ០០០ ដុល្លារ លេខ២ ទទួល​បាន​ទឹក​ប្រាក់​ចំនួន ៦០០ ដុល្លារ និង​លេខ៣ ទទួល​បាន​ទឹក​ប្រាក់​ចំនួន ៤០០ ដុល្លារ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;