អាម៉េរិករឹបអូសបានបដិមាបុរាណខ្មែរពីរអាយុជាង១ពាន់ឆ្នាំ ត្រៀមបញ្ជូនមកខ្មែរវិញ
- 2019-10-09 02:30:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាម៉េរិករឹបអូសបានបដិមាបុរាណខ្មែរពីរអាយុជាង១ពាន់ឆ្នាំ ត្រៀមបញ្ជូនមកខ្មែរវិញ
ចន្លោះមិនឃើញ
សេចក្ដីប្រកាសព័ត៌មានមួយរបស់សមត្ថកិច្ចអន្តោប្រវេសន៍ និងគយសហរដ្ឋអាម៉េរិក ICE Newsroom ចុះផ្សាយកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ ឲ្យដឹងថារូបបដិមាបុរាណខ្មែរចំនួនពីរត្រូវបានរឹបអូសនៅទីក្រុងសាន់ហ្រ្វាន់ស៊ីសស្កូ រដ្ឋកាលីហ្វ័រញ៉ា។
ប្រភពដដែលបញ្ជាក់ថារូបបដិមាទាំងពីរនឹងត្រូវបញ្ជូនមកកម្ពុជាវិញឆាប់ខាងមុខបន្ទាប់ពីបញ្ចប់ការស៊ើបអង្កេត៕