ចេញ​ស៊េរី​ឆ្នាំ ២០២០ ហើយ​តែ​អាសង់​ឆ្នាំ ២០១៩ តម្លៃ​នៅ​តែ​កប់

  • 2019-10-09 02:30:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honda Dream ឬ អាសង់ ស៊េរី​ឆ្នាំ ២០២០ បាន​ចេញ​លក់​នៅ​តាម​ហាង​ព្រាត ក្រោយ​ប្រកាស​ចេញ​កាល​ពី​ល្ងាច​ថ្ងៃ​ទី ៣ តុលា កន្លង​ទៅ។

Honda Dream ស៊េរី​ឆ្នាំ ២០១៩

ចំណែក ​អាសង់ ស៊េរី​ឆ្នាំ ២០១៩ ចេញ​លក់​ជិត​ផុត​មួយ​ឆ្នាំ តែ​ម៉ូតូ​ខ្សែ​ស្រ​ឡាយ Honda នេះ​នៅ​តែ​មិន​ផ្លាស់​ប្ដូរ​រូប​រាង។ Honda Dream ស៊េរិ ២០២០ នៅ​តែ​ប្រើ​ម៉ាស៊ីន​កម្លាំង ១២៥ សេសេ ចង្កឹះ​លេខ​ប្រព័ន្ធ​ ៤ លេខ(លេខ​វិល) ដដែល។

នៅ​តាម​ហាង​លក់​ម៉ូតូ​នៅ​ម្ដុំ​គិរីរម្យ Honda Dream ស៊េរីឆ្នាំ ២០២០ តម្លៃ​​បាន​ហក់​ឡើង ២ពាន់​ដុល្លារ ក្រាស់ នៅ​តែ​​មាន​អ្នក​ទិញ​ច្រើន​គួរសម។ ងាក​មក​មើល​តម្លៃ Honda Dream ឬអាសង់ ឆ្នាំ​២០១៩ វិញ​បច្ចុប្បន្ន ដាក់​លក់​ថ្មី​មាន​តម្លៃ​ខ្ទង់ ២ ៣០០ ទៅ ២ ៤០០ ដុល្លារ និង​​មួយ​ទឹក​មាន​តម្លៃ​ខ្ទង់ ២ ០០០ ទៅ ២ ១០០ដុល្លារ។

Honda Dream ស៊េរីឆ្នាំ ២០២០

Honda បាន​ផ្ដល់​ឈ្មោះ​ឲ្យម៉ូដែល​ឆ្នាំ ២០២០ ​ថា Honda Dream SYMPHONY OF ELEGANCE ដែល​រចនា​ម៉ូត​យ៉ាង​ពិសេស ដោយ​ការ​រួមបញ្ចូល​គ្នារវាងសរសៃពណ៌មាសឆ្អិនឆ្អៅ លាយ​ឡំ​ជាមួយ​ផ្លាទីន​ចែងចាំងដ៏ល្អឯក រម្លេចដោយក្រឡាពេជ្រយ៉ាងឥតខ្ចោះ ដែល​មាន​ ៣ ពណ៌ ដូច​ទៅ​និង​ស៊េរី​មុន​ៗ​ដែរ៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម
;