រដ្ឋមន្ត្រី៖ សេចក្ដីព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន បាន​បង្រួម​ព័ត៌មាន​សម្ងាត់របស់​ជាតិ​តិចបំផុត

  • 2019-10-09 06:36:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន នឹងដាក់ឱ្យប្រើឆាប់ៗនេះ មានលក្ខណៈល្អប្រសើរស្របតាមច្បាប់អន្តរជាតិ គាំទ្រដល់ការធ្វើកំណែទម្រង់ប្រព័ន្ធរដ្ឋបាល និងអភីបាលកិច្ចល្អ ផ្តល់សេវាដល់ប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងគណនេយ្យភាព។ សេចក្ដីព្រាងច្បាប់នេះ មុនឆ្លងទៅអន្តរក្រសួង ក្រសួងព័ត៌មាន បានរៀបចំកិច្ចប្រជុំជាមួយក្រសួងស្ថាប័នចំនួន១២ រួមទាំងក្រុមអង្គការសង្គមស៊ីវិល ដើម្បីពិនិត្យនិងកែសម្រួលប្រមូលធាតុចូលបន្ថែម។

លោក ខៀវ កាញារីទ្ធ ថ្លែងក្នុងកិច្ចសម្ភាសន៍មួយនាពេលកន្លងមក

ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលបានព័ត៌មានជាសកលឆ្នាំ២០១៩ ក្រោមប្រធានបទ “សិទ្ធិទទួលបានព័ត៌មាន គ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល” កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ ដោយមានការចូលរួមមកពីក្រុមអង្គការសង្គមស៊ីវិលស្ថាប័នអ្នកសារព័ត៌មាន និងតំណាងអង្គការយូនីស្កូ ស្ថានទូតមួយចំនួនទៀត ប្រចាំកម្ពុជា។

លោកបានបញ្ជាក់ទៀតថា សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន បានបង្រួមព័ត៌មានសម្ងាត់របស់ជាតិតិចបំផុត តបតាមស្ដង់ដាអន្តរជាតិដែលធានាដល់ការធ្វើកំណែទម្រង់ប្រព័ន្ធរដ្ឋបាលនិងអភិបាលកិច្ចល្អ។ រដ្ឋាភិបាលបានខិតខំធ្វើឱ្យប្រសើរឡើងនូវសិទ្ធិទទួលព័ត៌មាន ដល់ប្រជាពលរដ្ឋតាមរយៈយន្តការចាំបាច់នានា ដូចជាការបង្កើតឱ្យមានក្រុមអ្នកនាំពាក្យ សម្រាប់ឆ្លើយតបទៅនឹងបញ្ហាដែលកើតឡើងក្នុងសង្គម ការបង្កើតការិយាល័យច្រកចេញចូលតែមួយនៅទូទាំងប្រទេស ដើម្បីដេញដោលព័ត៌មានអំពីការបម្រើសេវាសាធារណៈ។

បើតាមលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន នឹងលើកកម្ពស់សិទ្ធិទទួលបានព័ត៌មាន ដល់ប្រជាពលរដ្ឋ ព្រោះថាច្បាប់នោះ តម្រូវឱ្យស្ថាប័នរដ្ឋត្រូវផ្តល់ឯកសារនានា ពាក់ព័ន្ធនឹងការដេញថ្លៃ ការប្រើប្រាស់ថវិកាសម្រាប់គម្រោងអភិវឌ្ឍន៍ ដែលពលរដ្ឋចង់ដឹង។

សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ដែលមាន៩ជំពូក ៣៨មាត្រា នឹងធ្លាក់ដល់រដ្ឋសភា ដើម្បីអនុម័តឱ្យប្រើប្រាស់នៅចុងឆ្នាំនេះ នូវអ្វីដែលលោកថា ដើម្បីឱ្យពលរដ្ឋមានឱកាសស្វែងរកព័ត៌មានជុំវិញដំណើរការបោះឆ្នោតនៅអាណត្តិក្រោយនេះ។ សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានេះ មានកិច្ចសហការផ្នែកថវិការនិងបច្ចេកទេសពីអង្គការយូនីស្ក និងប្រទេសស៊ុយអ៊ែត៕

អត្ថបទ៖ សោភា

អត្ថបទពេញនិយម
;