គ្រូអ៊ីរ៉ង់ ដាក់កម្ពុជាជាគោលដៅធំ ព្រោះមានបំណងសំខាន់មួយ
- 2019-10-10 03:47:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូអ៊ីរ៉ង់ ដាក់កម្ពុជាជាគោលដៅធំ ព្រោះមានបំណងសំខាន់មួយ
ចន្លោះមិនឃើញ
លោក Marc Wilmots គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីរ៉ង់បានបញ្ជាក់ ការយកឈ្នះកម្ពុជាគឺជាគោលបំណងរបស់លោក ហើយនឹងជ្រើសរើសប្រព័ន្ធប្រយុទ្ធមកលេង។
អ៊ីរ៉ង់ត្រូវប៉ះគោព្រៃកម្ពុជារាត្រីនេះ នៅក្នុងទឹកដីខ្លួនឯងដែលជាការប្រកួតទីពីររបស់ខ្លួន។ មុនការប្រកួតមកដល់ លោក Marc Wilmots និយាយថា៖ "គោលបំណងរបស់ពួកយើងយកឈ្នះប្រកួតដំបូងក្នុងផ្ទះ។ ជ័យជម្នះពិតជាសំខាន់សម្រាប់ពួកយើង ហើយពួកយើងនឹងលេងប្រព័ន្ធប្រយុទ្ធជាមួយកម្ពុជា។ ក្នុងប្រកួតជាមួយហុងកុងពួកយើងមានបាល់លេងនិងបង្កើតឱកាសរកគ្រាប់បាល់ច្រើន"។
ក្នុងពូល C អ៊ីរ៉ង់កំពុងឈរលេខ២ទើបតែលេងបានមួយប្រកួតទេ ឯកម្ពុជានៅលេខ៤។ មហិច្ឆតារបស់ Marc Wilmots ចង់ជួយអ៊ីរ៉ង់បញ្ចប់វគ្គជម្រុះនេះឲ្យឈជាក្រុមកំពូលតារាង។ លោកបញ្ជាក់ថា មិនចូលចិត្តលេងប្រព័ន្ធការពារឡើយ។ ក្រុមទាំងពីរនឹងត្រូវជួបគ្នាម៉ោង៨:៣០នាទីរាត្រីនេះ៕